ភ្នំពេញ៖ សូមធ្វើការរំលឹកទៅបងប្អូនបន្តិចបងប្អូនច្បាស់ជាបានជ្រាបហើយថានៅកាលពីថ្ងៃថ្ងៃអាទិត្យ ទី១០ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol Juniorត្រូវបានមហាជនជាច្រើនបានធ្វើការរិះគន់យ៉ាងខ្លាំងដោយសារតែកុមារី រ៉ន ណាវី អាយុ៨ឆ្នាំ មកពីរាជធានីភ្នំពេញ ដោយលើកយកបទ “បូរីជូឡុង” បកធ្វើការបកស្រាយ ទោះបីជាវ័យក្មេងក្តី តែកុមារីម្នាក់នេះធ្វើឲ្យអ្នកទស្សនាជាច្រើនបាននាំគ្នាធ្វើការកោតសរសើរយ៉ាងខ្លាំងនិងទទួលបានការគាំទ្រខ្លាំង។

តែយ៉ាងណាមិញអ្វីដែលបានធ្វើឲ្យមហាជនជាច្រើនបានកើតមានក្តីសោកស្តាយនោះគឺដោយសារតែក្មេងស្រី រី រ៉ន ណាវី ម្នាក់នេះគឺទទួលបាន Yes ពីសំណាក់កណៈកម្មការតែពីរនាក់ប៉ុនណ្ណោះគឺទទួលបានពីលោក ព្រាប សុវត្ថិ និងលោក ឆន សុវណ្ណរាជ ហើយទទួលបាន NO ពីសំណាក់កណៈកម្មការ សុខ ស្រីនាង ដូច្នេះហើយទើបធ្វើឲ្យប្អូនស្រីមិនអាចឡើងទៅវគ្គបន្តបាន។

បន្ទាប់មកមានមហាជនជាច្រើនបានធ្វើការរិះគន់យ៉ាងខ្លាំងចំពោះ កណៈកម្មការ សុខស្រីនាង ហេតុអ្វីបានជាមិនឲ្យប្អូនស្រីម្នាក់នេះឡើងទៅវគ្គបន្តព្រោះប្អូនស្រីច្រៀងពិរោះខ្លាំងណាស់បន្ទាប់ពីទទួលបានការិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជនយ៉ាងចាស់ដៃនោះស្រាប់តែគណៈកម្មការ សុខ ស្រីនាង បានធ្វើការបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា ៖ មានរឿងខ្លះអ្នកអាចមើលឃើញតែមួយជ្រុងតូចនៅខាងមុខ តែអ្នកមិនអាចមើលឃើញនៅខាងក្រោយសាច់រឿងទេ….!!។

ចំពោះការបង្ហោះបែបនេះត្រូវបានគេគិតថាជាការបង្ហោះបែបឆ្លើយតបទៅកាន់អ្នករិះគន់មួយចំនួនដែលបានធ្វើការរិះគន់ទៅលើរូបនាងដែលបានមិនឲ្យក្មេងស្រី រ៉ន ណាវី មិនអាចឡើងទៅវគ្គបន្តដោយសារតែចម្លើយ NO របស់នាង។ សូមទស្សនាវិដេអូខាងក្រោម៖





