ស្តែងៗ...មិនដឹងខួរត្រង់ណាមកគិតទេលោកអើយ ឈ្លោះគ្នាបើករថយន្ត គៀរគ្នា ម្នាក់ៗចង់យកឈ្នះគ្នាណាស់ មិនខ្លាច...មានវិដេអូ
ស៊ីហៀង
-

អ្នកបើករថយន្តមួយចំនួនមិនថា រថយន្តធុនតូច ឬ ធុនធំនោះ បើកបរចង់យកឈ្នះ យកចាញ់គ្នា​ មិនចេះអត់អោនឲ្យគ្នានោះទេ មិនដឹងថា ពូកគាត់គិតយ៉ាង បើគាត់បើកបរយ៉ាងនេះ អាចនិងធ្វើឲ្យមានអ្នកគ្រោះថ្នាក់ អាចមិនមែនគាត់ តែអាចនិងមានអ្នកដទៃ ដែលគ្នាមិនដឹងអី ត្រូវមករងគ្រោះ ដោយសារតែពួកគាត់។ 

ជាក់ស្តែងដូចជារថយន្តពីគ្រឿងនេះអញ្ចឹង បើកបរប្រជែងគ្នា យកចាញ់យកឈ្នះ មិនខ្លាចអ្នកណាម្នាក់ មានគ្រោះថ្នាក់នោះទេ តាមមើលនៅក្នុងវិដេអូ​ប្រហែលជាឈ្លោះគ្នាផងក៏មិនដឹង។ បើយើងមើលពីការបើកបររបស់គាត់ពីរ ពិតជាគួរឲ្យស្រៀវខ្លាំងណាស់ ។ 

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា កូន ខ្លាតូច បានសរសេររៀបរាប់ថា "កាន់តែ​សាហាវ​ ផ្លូវ​ជាតិ​លេខ​៤​ ឡានដឹកជ្រូក​ ឈ្លោះ​គ្នា​ជាមួយ​ ឡាន​ដឹង​សុីម៉ង​??

#គ្រោះថ្នាក់សព្វថ្ងៃនេះកេីតឡេីងដោយសារកត្តាអ្វីខ្លះបានជាបណ្តាលអោយមនុស្សស្លា ប់រាល់ថ្ងៃ?? គួរនិយាយបែបណាទៅ? បេីសត្វជាអ្នកបេីកបរមិនមែនមនុស្សបេីកផងហ្នឹង?? 9/10/2019"។

បើបើកបរយកចាញ់ឈ្នះ មិនគោរពជីវិតអ្នកដទៃ ជីវិតមិនមែនស្លា ប់ថ្ងៃនេះហើយកើតមកវិញថ្ងៃស្អែកទេ ទោះខឹង ទោះជាមានរឿងអ្វីក៏ដោយ បើលោកមិនគិតពីជីវិតខ្លួនឯង គួរណាតែគិតពីជីវិតអ្នកដទៃ ដែលគេធ្វើដំណើរតាមផ្លូវមួយនេះផង៕

សូមទស្សនាវិដេអូទាំងអស់គ្នា៖


ប្រភព៖ កូនខ្លាតូច