ហ្វេសប៊ុក៖ វិដេអូមួយឃ្លីបត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកើយត្រូវបានអ្នកលេងហ្វេសប៊ុកជាច្រើបានធ្វើការស៊ែរចែករំលែកគ្នា ហើយនៅក្នុងវិដេអូមួយឃ្លីបនោះបានបង្ហាញពីសកម្មភាបរបស់កម្មការិនីរោងចក្រកំពុងតែហូបបាយពេលថ្ងៃត្រង់ជាមូយម្ហូបមានដូចជាបាយមួយថង់៥រយរៀល លាសហាល ក្តាមប្រៃ ដោយខំប្រឹតត្បិតត្បៀតដើម្បីសល់ថវិកាដើម្បីផ្គត់ផ្គង់គ្រួសារ ដោយបាយមួយពេលមិនស្មើនឹងកាហ្វេប្រេនមួយកែវផង ដែលមើលទៅពិតជាគួរឲ្យអាណិតណាស់ តែកម្មការិនីមិនបានភ្លេចទេនៅសម្តីរបស់ លោក ឈាន វុន ដែលនិយាយថា ថវិការរដ្ឋបាត់ដោយសារតែ កម្មការិនីរោងចក្រធ្វើពុតជាឈឺហើយបន្លំកិបគេងលុយរដ្ឋ កម្មការិនីរោងចក្រទាំងនោះបាននិងហួសចិត្តថាពួកគាត់លំបាក់ប៉ុណ្ណឹងហើយ នៅមានអ្នកមករករឿងថាលុយរដ្ឋបាត់ ដោយកម្មការនី រោងចក្រទៅវិញ។

យ៉ាងណាមិញបន្ទាប់ពីឃើញវិដេអូមួយឃ្លីបនេះរួចមានមហាជនជាច្រើនបាននាំគ្នាសម្តែងអារម្មណ៍អាណិតអាសូរយ៉ាងខ្លាំងទៅដល់បងប្អូនកម្មការិនីយើង ព្រោះតែជីវភាពខ្វះខាតទើបនាំគ្នាមកធ្វើការនៅទីក្រុងឃ្លាតពីគ្រួសារឆ្ងាយពីផ្ទះសំបែងឃ្លាតពីឪពុកម្តាយ ដើម្បីប្រាក់យកទៅផ្គត់ផ្គង់គ្រួសារនិងចិញ្ចឹមជីវិត ។ សូមទស្សនាវិដេអូខាងក្រោម៖
