កុំដាច់ចិត្តអូសរំលងអីបងប្អូន ជួយស៊ែរឲ្យឪពុកម្តាយក្មេងគាត់បានឃើញផង...ក្មេងប្រុសម្នាក់ វង្វេងឪពុកម្តាយ នៅស្រុកភ្នំស្រួច...មានវិដេអូ
ស៊ីហៀង
-

នៅរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩នេះ មានក្មេងប្រុសម្នាក់ វង្វេងឪពុកម្តាយ ដើរតាមផ្លូវម្នាក់ឯង ធ្វើឲ្យបងប្អូនប្រុសស្រី គាត់ឃើញក៏ចាប់ឃាត់ និងសួរទៅកាន់ក្មេងប្រុសរូបនោះ តែគាត់មិនបាននិយាយស្តីអ្វីទាំងអស់ ។ ក្មេងប្រុសគួរឲ្យស្រលាញ់នេះ ត្រូវបានបងប្អូនប្រទះឃើញនៅចំណុច  ភូមិសំរោងបាក់ ស្រុកភ្នំស្រួច ខេត្តស្ពឺ ។

បើតាមវិដេអូរបស់ប្អូនស្រីម្នាក់ឈ្មោះ ដួង ច័ន្ទ គាត់បានធ្វើការឡាយវិដេអូ ពីស្ថានភាពរបស់ក្មេងប្រុសម្នាក់ និងភិនភាគរបស់ក្មេងប្រុស​ចែកជូនបងប្អូនបានឃើញ និងជួយស៊ែរ ដើម្បីឲ្យម្តាយឪពុកក្មេងបានឃើញ ព្រមទាំងបានត្រឡប់មកយកកូនវិញផង។ នៅក្នុងវិដេអូ របស់ប្អូនស្រី បានឲ្យដឹងថា ដំណឹងរេីសបានក្មេង ភូមិសំរោងបាក់ ស្រុកភ្នំស្រួច ខេត្តស្ពឺ ជួយ share 1ផង។ ម្ចាស់ហ្វេសប៊ុកបានប្រាប់ឲ្យដឹងថា ក្មេងប្រុសម្នាក់នេះ គាត់ដើរតែម្នាក់ ហើយត្រូវពូម៉ូតូឌុប គាត់ឃើញគាត់ក៏ឃាត់ ក្មេងប្រុសទុក ហើយមុននេះ រថយន្តក៏បានជិះគៀរទៀត ខំតែបងប្អូនគាត់ហៅកុំអីមិនដឹងជាយ៉ាងណានោះទេ។

ប្រសិនបើបងប្អូនបានស្គាល់ ឬបានឃើញក្មេងប្រុសម្នាក់នេះ សូមមេត្តាជួយចែករំលែកបន្តផង​ ដើម្បីឲ្យម្តាយឪពុកក្មេងប្រុសបានឃើញ គាត់ និងមកទទួលគាត់វិញ ព្រោះគាត់មិននិយាយអ្វីទាំងអស់ ហើយគាត់ពិតជាគួរឲ្យអាណិតខ្លាំងណាស់ មិនដឹងថា ពេលនេះគ្នាខ្លាចខ្លាំងយ៉ាងណាទេ ព្រោះតែឃើញដើរតែម្នាក់ឯង៕

មានវិដេអូ៖


ប្រភព៖ ដួង ច័ន្ទ