គួរឲ្យសរសើរណាស់...ខ្ញុំពិការដៃជេីង​ តែចិត្តខ្ញុំមិនពិការទេ ខុស​ពីមនុស្សក្នុងសង្គមមួយចំនួន ដែលឃើញហើយតែងដើររំលង...
ស៊ីហៀង
-

ជីវិតរបស់មនុស្សម្នាក់ៗកើតមក នៅលើផែនដីដ៏ធំមួយនេះ គ្មានអ្នកណាកើតមកចង់ក្រលំបាកវេទនានោះទេ ហើយក៏មិនចង់កើតមក នៅក្នុងជីវិតជនពិការ ឬមានពិការនោះដែរ។ មនុស្សយើងគឺប្រាថ្នាចង់បានសេចក្តីសុខសប្បាយ និងមានទ្រព្យធន សមល្មមទៅតាមអ្វីដែលខ្លួនអាចរកបាន ដោយកំលាំងញើសឈាម របស់ខ្លួនតែប៉ុណ្ណោះ ។ បើព្រហ្មលិខិតតម្រូងឲ្យកើតមកជាជនពិការហើយនោះ គឺយើងមិនអាចតវ៉ាបានទេ ព្រោះនោះជាព្រហ្មលិខិត ដែលទេវតាបានចាររួចហើយ។

តែជីវិតជាជនពិការទោះរស់នៅក្រលំបាក តោកយ៉ាកយ៉ាងណាក៏ដោយ ក៏ខំប្រឹងរក ប្រឹងរៀនសូត្រ ប្រឹងធ្វើអ្វីឲ្យបានដូចជាមនុស្សដែលមានកាយសប្បទានគ្រប់គ្រាន់ ហើយមិនចាញ់គ្នានោះទេ។ ជនពិការខ្លះគាត់អាចរកមុខរបរចិញ្ចឹមជីវិតខ្លួនឯងបានយ៉ាងសមរម្យ ដោយមិនសុំទានអ្នកដទៃ ព្រោះថាពេលខ្លះមានអ្នកមើលងាយ មើលថោក មិនឲ្យតំលៃ មិនផ្តល់កិត្តិយសឲ្យ ។ ជីវិតកើតមក ជួបទុក្ខច្រើនណាស់មកហើយ ហេតុអីបានជាត្រូវមកគិតនិងរឿងឥតប្រយោជន៍បែបនេះទៀតនោះ? មាត់អ្នកណាគេចង់ថាអ្វីថាទៅ ឲ្យតែខ្លួនយើងចេះផ្តល់តំលៃឲ្យខ្លួនឯង ចេះស្រលាញ់ខ្លួនឯង និងខំប្រឹងធ្វើយ៉ាងណាឲ្យខ្លួនបានល្អប្រសើរជាងមុន លុបបំបាត់ការមើលងាយពីពាក្យសំដីរបស់មនុស្សមួយចំនួនដែលតែមើលងាយទៅវាបានទៅហើយ។

ជាក់ស្តែងដូចជាជីវិតរបស់លោកពូម្នាក់ ដែលជាជនពិការ នៅតែលើរទេះរុញ តែគាត់មានចិត្តជាមនុស្សមួយចំនួន ដែលមានកាយសប្បទានគ្រប់គ្រាន់ តែងតែមើលរំលងនៅរបស់តូចតាច ដែលមាននៅចំពោះមុខ។ តួយ៉ាងដូចជារឿងមួយនេះ អញ្ចឹង ផ្លូវជិះរាល់ថ្ងៃ ទោះបីជាមានជង្ហុកយ៉ាងណាក៏គ្មានអ្នកណាគេយកភ្នែកមើល ទុកឲ្យមានជង្ហុកពិបាកជិះ សុខចិត្តជិះវៀងទៅផ្លូវផ្សេង ចុះបើគាត់ជាជនពិការ មានតែរទេះ តើឲ្យត្រូវជិះវៀងដូចជាគាត់ដែរឬទេ? ។ ដោយឡែកនៅក្នុងរូបភាពមួយសន្លឹករបស់បងប្រុសដែលជាជនពិការម្នាក់​គាត់បានចុះមកលុប បំបាត់ជង្ហុក ដើម្បីឲ្យគាត់បានធ្វើដំណើរស្រួលជាងមុន ព្រោះថាបើគាត់មើលរំលងទៅ នោះថ្ងៃក្រោយគាត់គង់តែជិះកាត់ផ្លូវមួយនេះដដែល ហើយគាត់អាចមានបញ្ហាជាមួយនិងជង្ហុកនេះទៀតផង ដូចនេះហើយទើបគាត់សម្រេចចិត្តលុបបំបាត់ជង្ហុកមួយនេះ ដើម្បីឲ្យងាយស្រួលជិះទាំងអស់គ្នា។ នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ABC គាត់បានធ្វើការបង្ហោះរូបភាពមួយសន្លឹកនេះ ធ្វើឲ្យមហាជនមានការគាំទ្រជាខ្លាំង ដោយនៅក្នុង Caption បានសរសេរថា "ខ្ញុំពិការដៃជេីង​ តែចិត្តខ្ញុំមិនពិការទេ?ខុស​ពីមនុស្សក្នុងសង្គមមួយចំនួនចេះតែយកតែមិនចេះអោយ៕តេីពេលណាទេីបភ្ញាក់រលឹក?"។

ខ្ញុំ​ពិការដៃជេីង​ តែចិត្តខ្ញុំមិនពិការទេប្រភពៈ ABC