បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា នារី ចិត្តធម៍ បានបង្ហោះសារសូមអំពាវនាវដល់ សប្បុរសជន ជួយឧបត្ថម្ភ ជាសំលៀកបំពាក់ សៀវភៅ ខ្មៅដៃ កាតាប ស្បែកជើង សម្រាប់ជួយដល់ប្អូនៗ សិស្សានុសិស្ស នៅសាលាបឋមសិក្សាល្វៃ និងសាលាបឋមសិក្សាត្រពាំងថ្ម នៅឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ជាសាលាដែលក្រីក្រជាងគេក្នុងស្រុកកំពង់ស្វាយ ដែលមានចំនួនសិស្សចំនួន២០០នាក់ ដែលសុទ្ធតែជាកូនអ្នកក្រ កំពុងត្រូវការជំនួយពីសំណាក់ផងប្អូន។

ម្ចាស់គណនីហ្វេសប៊ុកខាងលើបានរៀបរាប់ថា "នាងខ្ញុំត្រូវការសំភារៈសិក្សា សៀវភៅ បុិច ខ្មៅដៃ កាតាប ដេីម្បីចែកជូនសិស្សានុសិស្សចំនួន 200នាក់ នាថ្ងៃបេីកបវេស្សនកាលខាងមុខនេះ អាស្រ័យហេតុនេះនាងខ្ញុំសូមអំពាំវនាវសប្បុរសជនទាំងអស់មេត្តាជួយឧបត្ថម្ភដល់ក្មួយៗផង ជាថវិកាក៏បាន ជាសំភាៈសិក្សាក្តី បេីមានសម្លៀកបំពាក់សិក្សាក៏បាន ព្រោះនៅសាលានេះសុទ្ធតែជាសិស្សក្រីក្រទាំងអស់។ បេីបងប្អូនចង់ចូលរួមឧបត្ថម្ភអាចទំនាក់ទំនងមកលេខ ☎️012545684 ,ABA : 000635152 Name : Nguon Raksmey"។

ប្រសិនបើបងប្អូនមានចំណាប់អារម្មណ៍បងប្អូនអាចទំនាក់ទំនង មកលេខទូរស័ព្ទខាងលើ ជួយដល់ទំពាំងស្នងឬស្សី ដើម្បីឲ្យពួកគាត់មានចំណេះដឹង ក្នុងការឈើងចាប់ក្តីស្រម៉ៃ និងបំណងប្រាថ្នា ដែលចង់បាន ទៅតាមលទ្ធភាព និងទទួលបានសមត្ថភាពរបស់ពួកគាត់ផងដែរ៕







ប្រភព៖ នារីចិត្តធម៏