ព្រៃវែង៖ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ មានករណីឆេះកុដិមួយខ្នងរបស់ព្រះគ្រូចៅអធិការវត្ត ស្ថិតនៅ ឃុំជៃកុំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង ហេតុការណ៍នេះ ត្រូវបានអគ្គភ័យឆាបឆេះលេបត្របាក់កុដិស្ទើរតែទាំងស្រុង ខណៈដែលបងប្អូនប្រជាពលរដ្ឋនៅទីនោះជួយ តែមិនអាចជួយបានទាំងស្រុងទេ ព្រោះតែអគ្គភ័យឆាបឆេះខ្លាំងហើយ គ្មានឧបករណ៍គ្រប់គ្រាន់។
.jpg?1570941073)
តាមប្រភពគ្រូចៅអធិការវត្ត ដែលមានគណនីហ្វេសប៊ុកឈ្មោះ សុក ប៊ុនយ៉ុម បានបង្ហោះសារទាំងស្រណោះស្រណោច និងទាំងភ្នែកថា ឆេះអស់កុដិវត្តកណ្តាលហេីយជីវិតខ្ញុំ សល់លុយ ១៥000៛ សល់ហង់សាក់ សំពត់ងូតជាប់ខ្លួន! ! ! ២២ឆ្នាំជីវិតអ្នកបួស សំពាវនាវសប្បុរសជននានា! ! ! ជួយអាត្មាផង ! ! ហើយគ្រូចៅអធិការវត្តក៏បន្ថែមទៀតថា ទឹកប្រាក់គេផ្ញេីរ16500$និង5លានរៀលហេីយ ទឹកប្រាក់ផ្ទាល់ខ្លួន 11500000រៀលនិង6000$ ជីវិតបួស២២ឆ្នាំ ឆេះកុដិវត្តកណ្តាលអស់ហេីយ! ! ! ! ! អស់ទាំងអស់។
.jpg?1570941078)
ក្រោយពីបង្ហោះសារបែបនេះភ្លាម ស្រាប់តែអ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុកមានការអាណិតអាសូរដល់ គ្រូចៅអធិការវត្ត ដែលបានកសាងកុដិនេះឡើង ជាកន្លែងស្នាក់នៅ និងដើម្បីរៃបច្ច័យជួយកសាងវត្ត ឲ្យកាន់តែធំ ។ ក្នុងនោះដែរ មហាជនក្នុងនិង ក្រៅប្រទេសក៏មិនឈរអោបដៃមើលនោះទេ ក៏មានអ្នកឧបត្ថម្ភបណ្តើរហើយ៕
.jpg?1570941087)
.jpg?1570941087)
.jpg?1570941087)
.jpg?1570941088)
.jpg?1570941087)
.jpg?1570941087)
.jpg?1570941087)