ទែនទែនចេញមកហេីយ ! អ្នកនាង Love Riya សម្រាលបានកូនស្រីម្នាក់ មុខគួរអោយស្រលាញ់ខ្លាំងណាស់..
Panha
-

បងប្អូនប្រិយមិត្តជាច្រេីនប្រាកដជាបានស្គាល់ស្រីស្អាតសាច់សខ្ចីអ្នកនាង Love Riya ហេីយដោយមួយរយះនេះអ្នកនាងពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ដែលនាង និងកូនកំលោះបានគ្រងនៅលើឈុតប្រពៃណី ឥស្លាមយ៉ាងស្រស់ស្អាតមែនក្នុងពីធីមង្គលការរបស់អ្នកនាង។

ចំពោះក្នុងកម្មវីធីពិមង្គលការេបស់នាងបានធ្វើឡើងនៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ កោះពេជ្រ (អគារ F) គឺធ្វើឡើងពិតជាប្លែកភ្នែក និងអធឹកអធម៍យ៉ាងខ្លាំង ដែលក្នុងនោះគឺមានការអញ្ជើញ ចូលរួមយ៉ាងច្រើន អំពីតារាល្បីៗក្នុងព្រះរាជាណាចក្រកម្ពុជា បូករួចអ្នកជំនួញមានមុខ មានមាត់ក្នុងសង្គមជាច្រើនផងដែរ៕អ្នកនាង Love Riya ដែលលោកអ្នកបានស្គាល់គាត់តាមរយៈការឡាយវីដេអូ ក្នុងបណ្ដាញសង្គម ហ្វេសប៊ុក ក៏ដូចជាបណ្ដាញសង្គម BIGO Live ដែលរូបនាងគឺជាអ្នកលក់ផលិតផល អនឡាយ ឡេ ដ៏មានឈ្មោះល្បីល្បាញ យ៉ាងណាមិញ ក្រោយពីអ្នកទាំងពីររៀបការ ហើយរស់នៅជាមួយគ្នាយ៉ាងមានសេចក្ដីសុខ និងសុភមង្គល៕

ដោយលែកនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩នេះ អ្នកនាង Love Riya បានសម្រាលកូនហើយ ដោយអ្នកនាងសម្រាលបានកូនស្រីដ៏គួរឲ្យស្រលាញ់ម្នាក់។ ជាមួយគ្នានេះផងដែរដោយយោងតាមប្រភពគណនីហ្វេសបុករបស់អ្នកនាងបានធ្វេីការបង្ហោះរូបភាពកូនស្រីនឹងបានសរសេរថា៖”ទែនទែនចេញមកហេីយ 2គី ឡូ6ខាំ ម៉ោង11:11នាទីយប់នៅមន្ទីរពេទ្យOrienda Polyclinic and Maternity – មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា”៕