សូមបងប្អូនជួយអោយសមត្ថកិច្ចលោកបានឃើញវីដេអូនេះផង ! លេងបន្លំចឹងហ្មងប្អូនគេ ប្អូនយេីងលូកលាន់ចាប់ថើប​ អាសូរទំពាំងយេីង....
Panha
-

កាលពីពេលថ្មីៗកន្លងទៅនេះវីដេអូសកម្មភាព​យ៉ាង​អនាធិបតេយ្យដែល​ថត​បាន​ដោយ​ស្ត្រី​ម្នាក់​បង្ហោះចូលទៅក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុកនាឱកាស​បុណ្យ​ភ្ជុំបិណ្ឌកាលពី​ថ្ងៃទី​២៩ខែកញ្ញាឆ្នាំ​២០១៩ដែល​បានបង្ហាញ​អំពី​សកម្មភាពដែល​សង្គម​ខ្មែរ​ស្អប់ខ្ពើម​នោះ​ដោយ​យុវជន​មួយក្រុមបានធ្វើការ​ស្ទាក់​ម៉ូតូ​នារី​២​នាក់ រួច​ជះ​ទឹកនិង​នាំគ្នា​លូកលាន់​ពួកនាងព្រមទាំង​ចាប់​ថើប​បឺត​មាត់​នៅ​កណ្តាល​ហ្វូងមនុស្ស​ដែល​មកលេង​កម្សាន្ត​នៅ​រមណីយដ្ឋាន​ត្នោត​ទេស្ថិតនៅក្នុង​ស្រុក​សំរោងខេត្តតាកែវ។

បន្ទាប់ពីវីដេអូនេះបានបង្ហោះចូលក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុកបានធ្វេីអោយបងប្អូនមហាជន​ជាច្រើន​បានធ្វើ​ការរិះគន់​លើ​អំពើ​អសីលធម៌ដែល​យុវជន​មួយក្រុម​នេះ​បាន​ប្រព្រឹត្តិនិង​ស្នើសុំ​ឲ្យ​អង្គភាព​ពាក់ព័ន្ធជាពិសេស​សមត្ថកិច្ច​ប៉ូលិស​ធ្វើការ​ស្វែងរក​យុវជន​មួយក្រុម​នោះមក​អនុវត្ត​ទៅតាម​ច្បាប់ផង។ 

ជាមួយវីដេអូនេះត្រូវបានអ្នកលេងបណ្ដាញសង្គមហ្វេសបុកជាច្រេីនសម្ដែងការមិនពេញចិត្តចំពោះទង្វេីរបស់យុវជនមួយក្រុមនេះនឹងបានចូលទៅខមិនខាងក្រោមវីដេអូដោយសរសេរថា:(សមត្ថកិច្ចគួរមានវិធានការចំពោះទង្វេីរបស់យុវជនមួយក្រុមនេះហេីយ ពិតជា​អសីលធម៌ណាស់)​៕​ សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព:Ny Noeun