ចេះធ្វើចឹងទៅរួច ! កម្មករចំនួន៨នាក់ របស់ឧកញ៉ា ស្រី ចន្ធូ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយដាំដើមឈី ដើម្បីព័ទ្ធយកដីរដ្ឋ...
សីហា
-

មណ្ឌលគិរី៖ រូបភាពប៉ុន្មានសន្លឹកត្រូវបានគេនាំគ្នាធ្វើការចែករំលែកយ៉ាងច្រើនសន្ធឹកសន្ធាប់នៅលើបណ្តាញសង្គមហ្វេសប៊ុកដោយសារតែរូបភាពទាំងនោះបានបង្ហាញពីសកម្មភាពរបស់កម្មករខ្មែរយើងដែលត្រូវបានអាជ្ញាធ នៅស្រុកអូររាំង ធ្វើការវាយខ្នោះគ្រាន់តែសុីឈ្នួលដាំកូនឈើឲ្យគេសោះក៏ចាប់ដែរ។ តែពេលនេះ​ អាថ៌កំបាំងត្រូវបានលាតត្រដាងហើយ កម្មករដែលត្រូវចាប់ខ្លួននោះ ជាកម្មករ របស់ឧកញ៉ា ស្រី ចន្ធូ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចខេត្តមណ្ឌលគិរី ឃាត់ខ្លួនពាក់ព័ន្ធការធ្វើសកម្មភាព ដាំបង្គោលថ្មព័ទ្ធយកដីចំការស្រល់របស់រដ្ឋ កាលពីល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩។

យោងតាមប្រភពបានឲ្យដឹងថា មនុស្សចំនួន៨នាក់នេះ មានម្នាក់ជាមេការឈ្មោះ ជួង សុភារុណ ហើយជាមនុស្សជំនិតរបស់ឧកញ៉ា ស្រី ចន្ធូ។

ប្រភពបានបន្តទៀតថា មនុស្សទាំង៨នាក់នេះ បានដាំបង្គោលរបងថ្មព័ទ្ធរបងលួស និងដាំដើមផ្កាលំអរ ដើម្បីហ៊ុមព័ទ្ធយកដីចំការរបស់រដ្ឋ នៅខាងមុខទីស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើអូររាំង ស្ថិតនៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្ដមណ្ឌលគិរី និងរឹបអូសវត្ថុតាងបានរថយន្តកូរ៉េ ១គ្រឿង (រក្សាទុកនៅស្នាក់ការ ខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី) ម៉ូតូ ៤គ្រឿង ដែកត្បែងជីកដី១ និងកាំបិតផ្គាក់ ២ផ្លែ (រក្សាទុកនៅស្នាក់ការ សង្កាត់រដ្ឋបាលព្រៃឈើអូររាំង)។

លោក ជួង សុភារុណ មេការបានឆ្លើយថា ដីនេះជាដីរបស់លោក ស្រី ចន្ធូ ដែលគាត់បានទិញពីប្រជាពលរដ្ឋនៅស្រុកអូររាំង។ បច្ចុប្បន្ន ក្រុមការងារបានយកជនសង្ស័យចំនួន០៨នាក់ កំពុងបន្តនិតិវិធីបន្តតទៅទៀត។

មហាជនកំពុងរង់ចាំមើលថា ចាំមើល តើឧកញ៉ា ស្រី ចន្ធូ ដែលមាលុយច្រើនសន្ធឹកសន្ធាប់ ពិតជាមានការឃុតឃិត ជាមួយអាជ្ញាធរស្រុកអូររាំង ក្នុងការទិញលក់ដីរដ្ឋចំការស្រល់របស់រដ្ឋ និងដីក្រុមហ៊ុន ដោយខុសច្បាប់មែន?

លោក ស្វាយ សំអ៊ាង រដ្ឋបាលសាលាខេត្តមណ្ឌលគិរី កន្លងមករូបលោកផ្ទាល់ និងកងកម្លាំងគ្រប់ប្រភេទ រួមទាំងមន្រ្តីជំនាញ បានចុះដល់ទីតាំងមួយចំនួន បានធ្វើការដកបង្គោលរបង និងបំផ្លាញចោល ចំពោះការលួចបោះបង្គោលរបងពីក្រុមឈ្មួញខិលខូចមួយចំនួន ដែលលួចបោះបង្គាលក្នុងដីរដ្ឋ និងដីក្រុមហ៊ុនយកធ្វើកម្មសិទ្ធិខ្លួន និងរឹបអូសយកដីនោះមករក្សាទុកជាសម្បត្តិរដ្ឋ និងកម្មសិទ្ធិរបស់ក្រុមហ៊ុន រាប់ពាន់ហិកតាវិញ ហើយដោយរដ្ឋបាលសាលាខេត្តមណ្ឌលគិរីស្រាវជ្រាវឃើញថាមានឯកសារខ្លះមិនមានភាពប្រក្រតី។

លោកអភិបាលខេត្ត កំពុងបញ្ជាឲ្យមន្រ្តីជំនាញធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់បំផុត ចំពោះមនុស្សដែលឃាត់ខ្លួនទាំង៨នាក់ខាងលើថា ជាមេការរបស់បុគ្គលណា ឬឧកញ៉ាមួយណា ដែលជាមេខ្លោង នៅខាងក្រោយខ្នងនៃរឿងហ្នឹង៕