សូមចូលរួមត្រេកអរ! មហាមិត្តជប៉ុនយើង រួចផុតពីព្យុះទីហ្វុងហើយ តែនៅបន្តស្វែងរកអ្នកបាត់ខ្លួន​ និងសង្គ្រោះប្រជាពលរដ្ឋចេញពី...
សីហា
-

ជប៉ុន៖ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ នេះ ជប៉ុនធ្វេីការសង្គ្រោះទ្រង់ទ្រាយធំ​ ដែលមានឧទ្ធម្ភាគចក្រ​ ទូក​ និងកងទ័ពរាប់ពាន់នាក់ត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេសជប៉ុននៅថ្ងៃអាទិត្យនេះដើម្បីជួយសង្គ្រោះប្រជាជនដែលជាប់នៅតាមផ្ទះលិចទឹកកាលពីថ្ងៃអាទិត្យខណៈចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះដ៏ខ្លាំងបានកើនឡើងដល់ ២៥ នាក់និងបាត់ខ្លួនរាប់សិបនាក់។ ស្ត្រីម្នាក់បានដួលស្លា.ប់ដោយសារឧទ្ធម្ភាគចក្រសង្គ្រោះ។

យ៉ាងណាមិញ យោងតាមប្រភពពីប្រទេសជប៉ុន បានឲ្យដឹងថា ព្យុះ Hagibis បានចេញផុតពីប្រទេសជប៉ុនហេីយ​ តែការងារបន្ទាប់កាន់តែពិបាកនោះគឺការសង្គ្រោះប្រជាពលរដ្ឋ​ ស្វែងរកអ្នកបាត់ខ្លួន​  ក្រោយព្យុះ​ទីហ្វុងបានបំផ្លាញ​ ទាំងផ្លូវកាយ​ ជាពិសេសផ្លូវចិត្តធ្ងន់ធ្ងរខ្លាំងសំរាប់មិត្តជប៉ុនយេីង។ 

យោងតាមវិបសាយ Japanesetimes និង​ NHK បានឲ្យដឹងថា មួយម៉ោងមុនបានប្រាប់ថាចំនួនអ្នកស្លាប់កេីនឡេីងយ៉ាងហោច28នាក់ និង21នាក់កំពុងបាត់ខ្លួននៅថ្ងៃអាទិត្យនេះ​ ដែលចំនួនអ្នកស្លាប់ នឹងអាចកេីនឡេីងបន្តទៀត។

Storm tracking :គិតត្រឹមម៉ោង​ 19:45នាទី​ ថ្ងៃ​13 តុលា​ 2019