កាលពីថ្ងៃទី១១ នៅលើបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា កញ្ញា ផ្កាស្មៅក្រៀម ដែលជាកូនខ្មែរមួយរូប បានទៅធ្វើជាពលករនៅប្រទេសកូរ៉េ ហើយម្ចាស់គណនីហ្វេសប៊ុក៏បានបង្ហោះសារថា "កន្លែងធ្វើការញុមពិបាកខ្លាំងណាស់??? យាយថៅកែនឹងដេញមិនអោយញុមធ្វើការដេញអោយដេករហូត?? មកកូរ៉េធ្វើការបាន42ងៃបើកលុយអោយ63មុឺន ហើយចង់សញ្ញាអោយចេញទៀត ?? តញុមសុំចេញថៅកែទារថ្លៃយកមក 80មុឺន លូវថៅកែឈប់អោយធ្វើការហើយ អោយសម្រាក រងចាំងៃទី15យាយនឹងហៅក្រសួងមក ? ហើយមិនអោយដើរទៅណាទាំងអស់ សូម្បីតែផ្ទះជាប់គ្នាក៏ដោយ តាមមើលជាប់រហូត ?? តើគួរដោះស្រាយយ៉ាងណា????។

ញុមឈឺជើងហើយ ថៅកែដេញអោយដេករហូត ប្រើសំដីគំរោះគំរើយស្រែកដាក់ខ្លាំងៗ ហើយរុញច្រាន ទាញឡើងរហែកអាវ មិនអោយពាក់មួក ពេលត្រជាក់ខ្លាំង ពេលថ្ងៃក្តៅក៏ក្តៅ មុខញុមរោលឡើងបែបនេះ ស្រោមដៃមិនអោយពាក់ ទឹកក្តៅគ្មានងូត ធ្វើការងារ ព្យាយាមហើយ តែនៅតែមិនត្រូវចិត្តថៅកែ????"។

ម្ចាស់គណនីហ្វេសប៊ុកបានបន្តទៀតថា "ជំរាបសួរបងប្អូនពលករខ្មែរយើងដែលមករស់នៅលើទឹកដីកូរ៉េទាំងអស់គ្នា ខ្ញុំមានបញ្ហាជាមួយថៅកែ រឿងថៅកែធ្វើបាប បើកប្រាក់ខែមកបាន63មុឺន . ថៅកែដេញអោយដេកមិនអោយធ្វើការ .... លេខទូរស័ព្ទដៃញុម +82 10-9846-5533"។
មានវិដេអូ៖
ប្រភព៖ កញ្ញា ផ្កាស្មៅក្រៀម