ថៃ៖ លោកស្រី ថែ ថងថាន ស៊ីណាវ៉ាត់ មិនលាលែងពីតំណែងនាយករដ្ឋមន្រ្តីរបស់ថៃទេ ហើយថែមទាំងចាប់ដៃសាមគ្គី ដោយមិនឱ្យចាញ់ខ្មែរឡើយ ក្រោយពីជួបប្រជុំគ្នា។ ពួកគេបានសន្យាថា មិនឱ្យជាតិថៃបែកបាក់។ នេះបើយោងតាមប្រភពព័ត៌មានពីប្រទេសថៃ។


នៅវេលាម៉ោង៩៖២៧នាទីព្រឹកថ្ងៃទី១៩មិថុនានេះ នាយករដ្ឋមន្រ្តិថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បានបង្ហាញវត្តមាននៅអគារ Thai Koo Fah វិមានរដ្ឋាភិបាល ដើម្បីជួបជាមួយរដ្ឋមន្ត្រី និងមេដឹកនាំយោធារបស់លោកស្រី ចំពេលដែលមានការប្រតិកម្មកាន់តែកើនឡើងកម្តៅ ជុំវិញការសន្ទនាតាមទូរស័ព្ទជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ បើតាមប្រភពព័ត៌មាន កិច្ចប្រជុំបន្ទាន់នាពេលនេះនាយករដ្ឋមន្ត្រីលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ទំនងជាកំពុងជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិ Phumtham Wechayachai និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីពិភាក្សាអំពីការបិទព្រំដែនកម្ពុជា-ថៃនៅពេលនេះ។

មកទល់នឹងពេលនេះមិនទាន់មានដំណឹងថាលោកស្រីនឹងចាកចេញពីតំណែងជានាយករដ្ឋមន្រ្តីនៅឡើយទេ។ ទោះជាយ៉ាងនេះក្តី អាជ្ញាធរបានដាក់ពង្រាយកម្លាំងជាច្រើននៅព្រឹកនេះ ហើយតំបន់ជុំវិញវិមានរដ្ឋាភិបាលត្រូវបានបិទមិនឱ្យធ្វើចរាចរណ៍ដោយសារមានការចល័តមនុស្សក្រុមអ្នកតវ៉ាមកពីបណ្តាញនិស្សិត-ប្រជាជនដើម្បីកំណែទម្រង់ថៃ ដែលបានប្រមូលផ្តុំគ្នាដើម្បីអំពាវនាវឱ្យនាយករដ្ឋមន្រ្តីលាលែងពីតំណែង។






