សូមអានអោយចប់ ! ការស្លាប់របស់ Sulli បណ្តាលមកពីជំងឺបាក់ទឹកចិត្តសម្តីរបស់មនុស្សនិង ពិភពលោកដ៏គួរខ្លាចមួយនេះ...
Panha
-

សូមអានអោយចប់ ការស្លាប់របស់ Sulli បណ្តាមមកពី ជំងឺបាក់ទឹកចិត្ត សម្តីរបស់មនុស្ស និង ពិភពលោកដ៏គួរខ្លាចមួយនេះSulli ជាសមាជិកនៃក្រុមចម្រៀង f(x) ដែលជាក្រុមដ៏មានប្រជាប្រិយភាពនៅប្រទេសកូរ៉េ។នាងរឹតតែបានទទួលប្រជាប្រិយភាពជាខ្លាំងបន្ទាប់ពីនាងបានសម្តែងរឿងភាគ " To the Beautiful You " ។ ប៉ុន្តែគួអោយសោកស្តាយនៅក្នុងឆ្នាំ២០១៥នាងបានសម្រេចចិត្តចេញពីក្រុម f(x) ។ ក្រោយពីបាត់ដំណឹងជាយូរពីនាង នាងមានពត៌មានកំពុងទាក់ទងជាមួយតារាប្រុសChoi Zaពេលនោះមានមនុស្សជាច្រេីនមិនគាំទ្រគូរមួយនេះទេ ។ បន្ទាប់មក Sulli បានបង្ហោះរូបភាពរបស់នាងដោយនាងមិនបានពាក់អាវក្នុង ចាប់ផ្តេីមពីពេលនោះមកជនជាតិកូរ៉េជាច្រេីនបានសរសេរ រិះគុននាងតាម Instagram រហូតដល់សារពត៌មានកូរ៉េក៏បានសរសេរអត្ថបទអាក្រក់ៗពីនាង ។

ប៉ុន្តែSulliមិនបានប្រតិកម្មអ្វីទេ នាងកាន់តែបង្ហោះរូបភាពទាំងvideoចម្លែកៗរបស់នាងធ្វេីជនជាតិកូរ៉េរឹតតែស្អប់នាងនិងcommentពាក្យអវិជ្ចមានទៅនាងកាន់តែច្រេីន។កាលពីឆ្នាំមុននាងបានLiveលេីInstagramនាងយំរហូតនិងសុំរកជំនួយព្រោះនាងមានវិបត្តិផ្លូវចិត្តប៉ុន្តែគ្មានអ្នកខ្វល់ឡេីយថែមទាំងសេីចចំអកអោយនាងទៅវិញ។នាងក៏បានក្លាយជាតារាដែលគេស្អប់ច្រេីនបំផុតនៅប្រទេសកូរ៉េ ដោយអត្ថបទដែលកូរ៉េចុះសុទ្ធសឹងតែអវិជ្ចមានពីនាង។

អោយតែSulliធ្វេីអ្វីមួយគឺដឹងតែមានអ្នកស្អប់មកជេរស្តីអោយនាងកាលពីឆ្នាំមុននាងបានថតរឿង" Real "ជាមួយតារាសម្តែង Kim So Hyun ប៉ុន្តែមានឈុតដែលនាងអាក្រាតកាយប៉ុន្តែគេប្រេីតួជំនួសប៉ុណ្ណោះបណ្តាញសង្គមកូរ៉េមិនបង្អន់យូរគឺជាន់ពន្លិចនាងតែម្តង។នាងធ្លាប់និយាយថា"ខ្ញុំមិនមែនជាមនុស្សអាក្រក់ទេហេតុអ្វីនិយាយអាក្រក់ពីខ្ញុំ?ប្រាប់ទង្វេីអាក្រក់ដែលខ្ញុំបានធ្វេីមួយមកដែលសមទទួលការធ្វេីបាបបែបនេះ? "

ពេលនេះពាក្យសម្តីអាក្រក់របស់អ្នកបានបំផ្លាញជីវិតរបស់ក្មេងស្រីម្នាក់នេះបាត់ទៅហេីយ!តារាក៏ជាមនុស្សដែរហេតុអ្វីគ្រប់គ្នាដាក់សម្ពាធដ៏ធ្ងន់ទៅលេីគាត់បែបនេះ ?Sulli បានចាកចេញពីពិភពលោកមួយនេះហេីយ ? May Her Soul Rest In Peace

ប្រភព:K-Pop World