លោក ឯម ច័ន្ទមករា ថា កម្មពារមានពិត អំពើក្បត់ជាតិ ក្បត់វិជ្ជាជីវៈ របស់តុលាការមួយចំនួនដែលបានផ្តល់សេចក្តីសម្រេចដ៏សែនឈឺចាប់បំផុតដល់ប្រជាពលរដ្ឋរងគ្រោះ ...
ស៊ីហៀង
-

បើយោងតាមគណនីហ្វេសប៊ុករបស់លោក ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានបង្ហោះសារថា "??? រឿងខ្លះថាមិនចង់និយាយទេ ព្រោះវាប៉ះពាល់ដល់មុខមាត់របស់រាជរដ្ឋាភិបាល ប៉ុន្តែអស់លោកមួយចំនួនក្នុងវិស័យតុលាការជាទីគោរពនេះ បានធ្វើឱ្យប្រជាពលរដ្ឋមានការឈឺចាប់ ពេលខ្លះស្ទើរគ្មានអ្វីប្រៀបផ្ទឹមបាន ពីភាពអយុត្តិធម៌ដែលអស់លោកតុលាការខ្លះបានផ្តល់សេចក្តីសំរេចយ៉ាងឈឺចាប់បំផុតដល់ជងរងគ្រោះ។ ពាក្យបណ្តាសារជាច្រើនដែលខ្ញុំបានឮ ហើយដែលប្រជាពលរដ្ឋរងគ្រោះពីអំពើអយុត្តិធម៌តែងឈឺចាប់ ហើយរងចាំមើលលទ្ធផលពីអំពើក្បត់ជាតិ ក្បត់វិជ្ជាជីវៈរបស់បុគ្គលមួយចំនួននោះ។

ព្រោះតែផលប្រយោជន៍បុគ្គលផ្ទាល់ខ្លួន អស់លោកចៅក្រម ព្រះរាជអជ្ញា ក្រឡាបញ្ជី។ល។មួយចំនួន បានធ្វើឱ្យអ្នកដែលស្នើតែងតាំងអស់លោកនោះខកចិត្ត រងការរិះគន់ពីប្រជាពលរដ្ឋ និងបក្សដទៃពីភាពអវិជ្ជមានក្នុងវិស័យនេះ។ និយាយទៅអាណិតថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សដែលខិតខំលះបង់គ្រប់យ៉ាងដើម្បីបំពេញចិត្តរាស្ត្រ ធ្វើការគ្មានគិតសៅរ៍ឬអាទិត្យ ប៉ុន្តែងាកមកប្រព័ន្ធយុត្តិធម៌ឯនេះវិញ មន្ត្រីក្នុងប្រព័ន្ធនេះមួយចំនួនបានធ្វើឱ្យបាត់បង់ទំនុកចិត្តយ៉ាងខ្លាំងពីប្រជាជនទៅបក្សនិងរដ្ឋ។

លោកបានបន្តទៀតថា ខ្ញុំជឿថាយើងអាចធ្វើទៅបាន ប៉ុន្តែមិនមែនគ្រាន់តែកោះប្រជុំណែនាំ រួចអស់លោកតុលាការមួយចំនួនដែលក្បត់ជាតិ ប្រព្រឹត្តអំពើពុករលួយដោយធ្វើឱ្យគេឈឺចាប់នោះគាត់ឈប់ប្រព្រឹត្តវិញបានទេ ល្គិះណាគ្មានការស្រាវជ្រាវពិតប្រាកដពីភាពអយុត្តិធម៌នោះ។

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទាន់សម័យដើម្បីចាប់សម្លេង រូបភាព និងតាមដានសកម្មភាពប្រព្រឹត្តអំពើពុករលួយរបស់ពួកគាត់ គួរត្រូវបានលើកយកមកពិចារណាប្រើប្រាស់។ រាល់កិច្ចដំណើរស៊ីបសួរ ការរក្សាទុកផស្តុតាង និងដំណើរការកាត់ក្តីក៏គួរត្រូវបានថតជាវីដេអូរក្សាទុក និងពិចារណាក្នុងកម្រិតតាមដានវិនិច្ឆ័យខ្ពស់ដោយតាមបែបឌីជីថលឬបច្ចេកវិទ្យាខ្ពស់ទាន់សម័យ។

ការដកសក្តិ ការដាក់ទោសទណ្ឌលើបុគ្គលប្រព្រឹត្តអំពើពុករលួយដែលបានធ្វើឱ្យជនរងគ្រោះមានការឈឺចាប់គ្មានថ្ងៃស្វាង ក៏គួរត្រូវបានពង្រឹងនិងឃ្លាំមើលជាប់ជានិច្ច រួមទាំងមធ្យបាយជាច្រើនទៀតដើម្បីរួមគ្នាកែប្រែប្រព័ន្ធយុត្តិធម៌នេះ ឱ្យរិតតែមានតម្លាភាពពិតប្រាកដនាពេលខាងមុខ។ យន្តការតាមដាននិងត្រួតពិនិត្យភាពយុត្តិធម៌គឺជារឿងអាទិភាពសំខាន់ណាស់ដែលគួរពិចារណាកែសម្រួល។

ជាចុងក្រោយ ខ្ញុំជឿថាយើងធ្វើបាន ដើម្បីយុត្តិធម៌ និងសេចក្តីសុខរបស់ប្រជាជនកម្ពុជាគ្រប់រូប ពិសេសកិត្តិយស កិត្យានុភាពរបស់រាជរដ្ឋាភិបាលសព្វថ្ងៃ និងគណបក្សប្រជាជនកម្ពុជា!។ សូម​ជម្រាប​​ជូន​ថា សម្តេច​តេ​​​​​​ជោ ហ៊ុន​​​​​​​​​​ សែន នា​​​​​​​​​​​​​​​​​​យក​រដ្ឋមន្ត្រី នៃ​ព្រះរាជា​​​​​​​​ណា​​​​​​​​​​​​​​ចក្រ​កម្ពុជា បាន​​​លើក​ទ្បើ​ង​ក្នុង​​​​​​​​កិច្ចប្រជុំ​ប្រចាំឆមាស​នៃ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់​យោ​​​​​បល់ កាលពី​​​​​​​​​​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១​​​​​​​៩ កន្លង​ទៅ​​​​​​​​​​ដោយ​​​​​​​​​​​ណែ​​​​​​​​​នាំ​ឲ្យ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ពិនិត្យ​ករណី​មា​ន​អំពើ​​​ពុក​រលួ​​​​​​​​​​​​យ​នៅ​ក្នុង​ស្ថាប័ន​តុ​​​​​​​​​​លាការ ​​​​​​​​​​​បាន​កើ​​​​​​​​​​​តឡើង​រវាង​​​​​​​​​​​មេធា​​​​​​​​​​​​​​​​វី និង​មន្ត្រី​តុ​​​​​​​​​លា​​​​​​ការ​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​ប្រជា​​​​​​​​​​ពលរដ្ឋ​រ​​​​​​​​​​​​​ង​គ្រោះ​​​​​​​​​​​មិន​​​​​​​​​​​អាច​​​​​​​​​​​ទទួ​​​​​​​​ល​​​​​​​​​​​បា​​​​​​​​​​​​​​​​​​ន​យុត្តិធ​​​​​​​​​​​​​​​​​​​​​​ម៌​ត្រឹមត្រូវ​តា​​​​​​​​​​​​ម​​​​​ច្បាប់ ៕

ប្រភព៖ Makara Chan Em