នាយឧត្តមសេនីយ៍ ស ថេត បញ្ជាឲ្យស្នងការខេត្តកោះកុង ស្រាវជ្រាវជាបន្ទាន់លើកងកម្លាំងរបស់ខ្លួន ក្រោយបង្ក្រាបទីតាំងអនឡាញ ហើយបាត់ទូរស័ព្ទ និងកុំព្យូទ័រដែលជាវត្ថុតាងជាង៣០គ្រឿង

នាយឧត្តមសេនីយ៍ ស ថេត បញ្ជាឲ្យស្នងការខេត្តកោះកុង លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្រាវជ្រាវជាបន្ទាន់លើកងកម្លាំងរបស់ខ្លួន ក្រោយបង្ក្រាបទីតាំងអនឡាញ ហើយបាត់ទូរស័ព្ទ និងកុំព្យូទ័រដែលជាវត្ថុតាងជាង៣០គ្រឿង។ បើមិនដូច្នេះទេនឹងបញ្ជូនក្រុមជំនាញ ពីថ្នាក់ជាតិទៅស្រាវជ្រាវ។

ការបញ្ជាជាមួយការស្តីបន្ទោសនេះរបស់អគ្គស្នងការនគរបាលជាតិ បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផល នៃកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំឆមាសទី១ និងលើកទិសដៅការងារ បន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ និងជាពិសេសប្រជុំលើប្រតិបត្តិការបង្រ្កាបបទល្មើសបច្ចេកវិទ្យា (Online Scams) និងបន្តបិទវេបសាយលេងល្បែង អនឡាញ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល។
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។