ឆេះអស់ហើយញាតិញោមអើយ...ផ្ទុះសេខ្សែភ្លើង ឆេះ​កុដិ លុយ សម្រាប់កសាង និងធ្វើចង្ហាន់ពេលព្រឹក ខ្ទេចគ្មានសល់...
-

បច្ចុប្បន្នបញ្ហានៃការផ្ទុះសេខ្សែភ្លើង បានកើតឡើងជាបន្តបន្ទាប់ ហើយក៏មានផ្ទះខ្លះត្រូវបានភ្លើងលេបត្របាក់ដោយសារ ការផ្ទុះសេខ្សែភ្លើងនេះផងដែរ។ ដោយឡែកបើយើងងាកទៅមើលវត្តមួយនៅ ស្រុកព្រះស្ដេច​ ខេត្តព្រៃវែង​ ក៏ត្រូវបានភ្លើងលេបត្របាក់ កុដិក៏អស់លុយ ជាច្រើនទុកសម្រាប់កសាង និងទុកសម្រាប់ធ្វើចង្ហាន់ព្រះសង្ឃពេលព្រឹក តែជារឿងមួយដ៏គួរឲ្យខ្លោចចិត្តនិងគួរអាណិត ព្រោះថាលុយមិនទាន់បាននឹងយកទៅធ្វើអ្វីផង ស្រាប់តែភ្លើងឆាបឆេះខ្ទេចគ្មានសល់។

បើយោងតាមគណនីហ្វេសប៊ុមួយដែលមានឈ្មោះថា ព្រះខេមរញាណ ភី យ៉ា ព្រះអង្គមានសង្ឃដីការថា "វត្តកណ្តាល​ ឃុំអង្គរាជ្យ​ ស្រុកព្រះស្ដេច​ ខេត្តព្រៃវែង​ ? ត្រូវបានផ្ទុះសេខ្សែភ្លេីងឆេះ​កុដិក៏អស់លុយសម្រាប់កសាងក៏អស់?បច្ច័យដែលសេសសល់ខ្លះៗទុកគ្រាន់ចង្ហាន់ពេលព្រឹកសម្រាប់ព្រះសង្ឃ? មិនទាន់បានយកទៅដូរទេព្រោះលុយសើម....? គ្មានអ្នកម្នាក់ចង់អោយកើតឡើងទេ?"។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន​បានសម្តែងការសោកស្តាយ ចំពោះហេតុការណ៍ដែលបានកើតឡើង ដែលបណ្តាលមកពីបញ្ហាផ្ទុះសេខ្សែភ្លើង។ យ៉ាងណាមិញ សូមបងប្អូនមានការប្រុងប្រយ័ត្ន ចំពោះករណីដ៏រន្ធត់មួយនេះ ព្រោះថា អាចបង្កឲ្យមានមនុស្សគ្រោះថ្នាក់ និងបាត់បង់ទ្រព្យសម្បត្តិជាច្រើន ដែលលោកអ្នកខំប្រឹងប្រែងមក៕

ប្រភព៖ ព្រះខេមរញាណ ភី យ៉ា