មានបងប្អូនជាច្រើន បានចូលរួមយ៉ាងសកម្ម ចំពោះរឿងមនុស្សធម៏ ហើយថែមទាំងបានចូលរួមជាថវិការ និងសំភារៈ ផ្សេងៗតាមដែលអាចធ្វើបាន ដើម្បីជួយដល់ជនទីទាល់ក្រ កំពុងជួបនូវការលំបាក។ ដោយឡែកមានលោកយាយចំណាស់ម្នាក់ ស្ថិតនៅក្នុងស្ថានភាពក្រលំបាក តោកយ៉ាកជាខ្លាំង គ្មានអ្វីពិសារជាមួយបាយ ពិសារតែមួយផ្កាស្នោរ បុកជាមួយអំបិល ។ រាល់ថ្ងៃលោកយាយរស់នៅក្នុងនៅ ភូមិ ពពេល ឃុំស្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ គាត់មានកូនពីរនាក់ដែរ តែគាតសុទ្ធតែជាស្រ្តីមេម៉ាយ ហើយជីវភាពក៏ក្រីក្រទៀត។
ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Chav Mearnup Keo Nimith បានបង្ហោះសារកាលពីថ្ងៃម្សិលមិញថា "18.10.2019 លោកយាយកំសត់ អត់អីហូប ហូប បាយ ជាមួយ ផ្កា ស្នោ បុក អំបិល រស់ នៅ ភូមិ ពពេល ឃុំ ស្នងភ្នំ ស្រុក ស្វាយលើ ខេត្ត សៀមរាប លើកដៃ សូម បង ប្អូន ហូប ឆ្ងាញ់ មុនស្លា ប់សូមបង ប្អូន ជួយ លោកយាយ ផង Tel;093633500"។
ទន្ទឹមនឹងនេះ មានបងប្អូនជាច្រើន បង្ហាញក្តីអាណិត ចំពោះលោកយាយជាខ្លាំង មិនដឹងថាគាត់រស់នៅវេទនាយ៉ាងណាទេ ហើយមិនដឹងថាមានអ្នកមើលថែ គាត់ឬអត់ ។ ជីវិតមនុស្សយើងពិតជាពិបាកនិងគួរឲ្យអាណិតខ្លាំង ត្រូវរស់នៅយ៉ាងកំសត់ នៅលើពិភពលោកដ៏ធំធេង គ្រាន់តែម្ហូរឆ្ងាញ់ម្តងក៏គ្មានលុយទិញហូរផង៕


សូមទស្សនាវិដេអូទាំងអស់គ្នា៖
ប្រភព៖ Chav Mearnup Keo Nimith