ក្ដីសុខ សុភមង្គល ឬក្ដៅក្រហាយ គឺវាកើតឡើងព្រោះអ្នកទាំងពីរមុន មិនមែនអ្នកដទៃ ឬមាត់អ្នកដទៃជាអ្នកកំណត់ឡើយ...
ស៊ីហៀង
-

ប្រិយមិត្តបងប្អូន ប្រាកដជាបានស្គាល់ហើយ ពីវត្តមាន អ្នកនាង ស្រី អូន ដែលជាម្ចាស់ក្រុមហ៊ុន ស្រីអូន សម្រស់ធម្មជាតិ​​ ដែទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន ព្រោះតែថ្នាំមានគុណភាពល្អ ហើយផលិតផលថែសម្រស់ក៏ល្អ ទើបធ្វើឲ្យមហាជនគាត់មានទំនុកចិត្ត និងការគាំទ្រខ្លាំងរហូតដល់ពេលនេះ។ 

ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ បងស្រីអូនក៏បានបង្ហោះសារថា "❤️ភាពកក់ក្ដៅ និងសុភមង្គលនៃគ្រួសារអ្នកណាៗ មិនថាជាប្រុសឬស្រីទេ គឺសុទ្ធតែប្រាថ្នា ក្ដីសុខ សុភមង្គល ភាពកក់ក្ដៅ នៅក្នុងជីវិតគូ តែសួរថា តើមានមនុស្សប៉ុន្មានអ្នក ដែលព្រមនៅតស៊ូ ក្ដៅត្រជាក់ លំបាក វេទនាជាមួយគ្នារហូតដល់ជរាស្លា ប់រៀងខ្លួននោះ គឺមិនងាយទេ មនុស្សខ្លះ នៅតស៊ូតែពេលងប់ងល់ ពេលឈា មរាវ ស្រឡាញ់មួយឆាវៗតែប៉ុណ្ណោះ ក៏មានអ្នកខ្លះ តាមស្រឡាញ់គ្នារាប់ឆ្នាំ ជាសង្សារមិនអី តែរៀបការមិនបានប៉ុន្មានថ្ងៃក៏បែកបាក់គ្នា ព្រោះតែរស់នៅមិនចុះសម្រុង ព្រោះរស់នៅ ទទួលយកគ្នាមិនបាន។

ត្រូវចាំថា ជីវិតប្រពន្ធ វាមិនងាយ ដូចការគិតរបស់យើងទេ រយៈពេលច្រើនឆ្នាំជាសង្សារ មិនប្រាកដថា អាចក្លាយជាប្ដីប្រពន្ធរស់នៅចុះសម្រុងគ្នាមួយជីវិតឡើយ តែបើអ្នកចង់បានគ្រួសារកក់ក្ដៅពិតប្រាកដ សូមកុំចុះចាញ់កុំរាថយ មានអ្វីក៏ដោយ ត្រូវអត់ធ្មត់ ជំនះ តស៊ូ ជាមួយគ្នាឱ្យបានយូរអង្វែង កុំខឹង ឈ្លោះ ខឹងឈ្លោះ ក៏ចង់តែលែងគ្នាឱ្យសោះ។ ក្ដីសុខ សុភមង្គល ឬក្ដៅក្រហាយ គឺវាកើតឡើងព្រោះអ្នកទាំងពីរមុនមែនអ្នកដទៃឡើយ"៕

ប្រភព៖​ Ah Ry Nuon