មិនធម្មតា ! បង្ហាញនិស្សិត ២រូប ម្ចាស់ស្នាដៃសូនរូបវេជ្ជបណ្ឌិត Beat Richner ដោយជោគជ័យ
ស៊ីហៀង
-

ភ្នំពេញ៖ នៅកាលពីថ្មីៗនិស្សិត​ពីរ​រូប​សិក្សា​នៅ​មហាវិទ្យាល័យ​សិល្បៈ​សូន​រូប​​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​​បានសម្រេច​ស្នាដៃ​យ៉ាង​ត្រ​ចៈ​ត្រចង់​​តាមរយៈ​ការ​សូន​រូបចម្លាក់​លោក​វេជ្ជបណ្ឌិត​ ​Beat​ ​Richner​ ​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា​ជា​ការ​បញ្ចប់​ការសិក្សា​របស់​ខ្លួន​ ​។​ ​

គួរបញ្ចាក់ផងដែរថានិស្សិតទាំងពីររូបនេះមានឈ្មោះថា ​ឈិន​ ​ពិសិដ្ឋ​ ​និង​ ​ព្រិច​ពៅ​ ជា​មិត្ត​រួម​ថ្នាក់​នឹងគ្នា​​បានសម្រេច​សូន​រូប​ស្ថានិ​ក​មន្ទីរពេទ្យ​គន្ធបុប្ផា​​ជា​ការ​បញ្ចប់​សារណា​​ហើយ​បច្ចុប្បន្ន​នេះ​រូបចម្លាក់​ដ៏​ឥត​ខ្ចោះ​របស់​ពួកគេ​ត្រូវ​បាន​យក​មក​តម្កល់​នៅ​ឯ​សាកល​វិទ្យាល័យ​​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ​។​

យ៉ាងណាមិញ​រូបចម្លាក់នេះ​ត្រូវ​បាន​ដឹក​ទៅ​តម្កល់​នៅ​បរិវេណ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​​បាន​ធ្វើ​ឱ្យ​មហាជន​មានការ​កោតសរសើរ​យ៉ាងខ្លាំងចំពោះការ​យកចិត្ត​ទុកដាក់​ផ្ចិតផ្ចង់​​និង​​ព្យាយាម​យកចិត្តទុកដាក់ខ្លាំងបំផុតនៅក្នុងការសូនរូបនេះឡើង។

ជាក់ស្តែង​រូបចម្លាក់​ដែល​ជា​ស្នាដៃ​របស់​និស្សិត​ពីរ​រូប​ខាងលើ​​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​នឹកឃើញ​ទៅដល់​ទឹកចិត្ត​​ការ​លះបង់​យ៉ាង​ធំធេង​របស់​លោក​វេជ្ជបណ្ឌិត​​ដែល​ជា​ជាតិសាសន៍​ដទៃ​​មាន​ក្ដី​អាណិត​​ស្រឡាញ់​​កុមារ​កម្ពុជា​​រហូត​ពុះពារ​បង្កើត​មន្ទីរពេទ្យ​នេះ​ឡើង​ ​បានឱ្យ​កួន​ខ្មែរ​រាប់​ម៉ឺន​នាក់​ព្យាបាល​ជំងឺ​​សង្គ្រោះ​​អាយុជីវិត​ដោយ​មិន​អស់​កម្រៃ​។​កូនខ្មែរទាំងអស់និងចងចាំលោកនៅក្នុងចិត្តជានិច្ច។