កាលពីប៉ុន្មានថ្ងៃមុន នៅលើបណ្តាញសង្គម ក៏ដូចជាសារព័ត៏មានជាច្រើនបានធ្វើការចុះផ្សាយ ពីតារាចម្រៀង លោក មាស មុន្នីរាជ ដែលជាតារាចម្រៀងដ៏មានសំលេងពិរោះរណ្តំ នឹងចូលរោងការជាមួយនិងកញ្ញា ឈិន ម៉ានិច នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ។ ក្រោយពីមានសារព័ត៏មានបានធ្វើការចុះផ្សាយពីការបញ្ចប់ភាពនៅលីវ របស់តារាស្រីប្រុស មួយគូរនេះរួចមក កញ្ញា ឈិន ម៉ានិច ក៏បានបញ្ជាក់ហើយ តែមិននៅតែមិនជឿ។

ក្រោយពីមានការចុះផ្សាយរួចមកក៏មានមហាជនជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថា មិនដែលឃើញអ្នកទាំងពីរបង្ហាញរូបភាព ឬភាពផ្អែមល្អែមជាមួយគ្នានោះឡើយ ក្រៅអាជីពចម្រៀងនោះ។ យ៉ាងណាមិញក៏មានមិត្តរួមអាជីព ក៏បង្ហោះរូបកូនក្រមុំ និងកូនកំលោះ នៅក្នុងថ្ងៃជ័យសេរីសួស្តី ជួបជុំមិត្តភក្តិ។

ដោយឡែកក៏មានបងប្អូនតាមបណ្តាញសង្គមហ្វេសប៊ុក បានធ្វើការបង្ហោះសារថា ស្មានតែបង ឈិន ម៉ានិច្ច តាមពិតទៅគ្រាន់តែឈ្មោះដូចគ្នាសោះ។ និងមានអ្នកខ្លះទៀត បានចូលរួមសម្តែងការត្រេកអរ ព្រមជាមួយពាក្យជូនពរដល់អ្នកទាំងពីរ ឲ្យជួបតែសំណាងល្អ រឿងល្អ និងឆាប់មានអាអូនតូចផងដែរ៕



