យុវជនប្រុសស្រី២នាក់បានស្លា ប់យ៉ាងអាណោចអាធម៏នៅខណ្ឌពោធិ៏សែនជ័យ ដោយសារតែ...
ស៊ីហៀង
-

ភ្នំពេញ ៖ យុវជនប្រុសស្រី២នាក់សង្ស័យជិះម៉ូតូទាក់ ដៃចង្កូតគ្នាបណ្តាលអោយដួលខ្ទាត់មនុស្សចូលកង់រថយន្ត កុងតឺន័រខាងក្រោយកិនស្លា ប់គួរឲ្យអាណោចអធម៌ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ និង១០នាទីយប់ ថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវវ៉េងស្រេង ត្រង់ចំណុចខាងលិចស្តុប ទួលពង្រប្រមាណ១០០ម៉ែត្រ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។

សពរងគ្រោះទី១មានឈ្មោះ ហ៊ន់ គឹមហេង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ ឯកជន យាមនៅផ្លូវកម្ពុជាក្រោម ស្នាក់នៅបន្ទប់ជួល ជិតសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៏សែនជ័យ និងមានស្រុកកំណើតនៅភូមិប៉ាក់ព្រី ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង (ស្លា ប់ជាអ្នកឌុប) ។ ចំណែកអ្នកជិះខាងក្រោយ មានឈ្មោះ ខេង លក្ខណា ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ អាស្រ័យដ្ខាន នៅផ្ទះលេខ២៤៤ ផ្លូវលំ សាមគ្គី ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង (ស្លា ប់) ។ អ្នកទាំងពីរជិះម៉ូតូម៉ាកហុងដាប៊ីត ពណ៌ស លាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HO.5624 ។ រីឯរថយន្ត កុងតឺន័រ ដែលកិនជនរងគ្រោះបាន បើករត់បាត់ស្រមោល។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ យុវជនប្រុសស្រី២នាក់ជិះម៉ូតូហុងដា ប៊ិត ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ទិសដៅពីកើតទៅលិច ក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុខាងលើបានទាក់ដៃចង្កូតម៉ូតូមួយគ្រឿងទៀតមិនចាំម៉ាក ធ្វើដំណើរស្របគ្នាបណ្ដាលឲ្យដួលចូលកង់រថយន្ត កុងតឺន័រ កិចចំពាក់កណ្ដាលខ្លួនស្លា ប់ភ្លាមៗទាំងពីរនាក់។ រីឯរថយន្តកុងតឺន័រដឹងថាកិនមនុស្សស្លា ប់ហើយក៏ព្យាយាមបើករត់ចេញពីកន្លែងកើតហេតុបាត់ស្រមោល ចំណែកឯម៉ូតូម្ខាងទៀតបាន បើកចេញពីកន្លែងកើតហេតុទៅបាត់ផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញចុះវាស់វែងយកម៉ូតូរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌពោធិ៏សែនជ័យរងចាំសាច់ញាតិមកទទួលយកនៅពេលក្រោយ ចំណែសាកសពជនរងគ្រោះទាំងពីរនាក់សមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់អោយសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ភារ៉ា