ក្រុងព្រះសីហនុ៖ ពិធីសម្ពោធជាផ្លូវការក្រុមហ៊ុនរថយន្តតាក់សុីចិនចាប់ដៃហ៊ុននិងថៅកែខ្មែរដោយស្របច្បាប់នៅក្នុងខេត្តព្រះសីហនុដោយមានតៃកុងឡានជាជនជាតិចិននិងខ្មែរមួយចំនួនផងដែរ។

ពិធីនេះប្រព្រឹត្តទៅកាលពីវេលាម៉ោង៤:៣០នាទី ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០១៩ នៅចំណុចសណ្ឋាគារ ព្រីសន៍ ថាម ហូរថល ជិតរង្វង់មូលតោ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលមានការអញ្ជើញចូលរួមពីអភិបាលរងខេត្តព្រះសីហនុ លោក លៀម សុដា និងមន្ត្រីនគរបាល ព្រមទាំង លោកឧកញ៉ាៗជាច្រើនរូបទៀតផង។

គួររំលឹកផងដែរថា កន្លងមកក៏ធ្លាប់មានប្រជាពលរដ្ឋ អ្នកលេងបណ្ដាញសង្គម (ហ្វេសប៊ុក)ពិសេសបងៗអ្នករត់តាក់ស៊ីមួយចំនួនមានការមិនសប្បាយចិត្តផងដែរចំពោះការបើកបររបស់ជនបរទេសនិងការប្រកបអាជីវកម្មតាក់ស៊ីដោយជនបរទេសជាជនជាតិចិននេះ គោលបំណងគឺខ្លាចបាត់បង់មុខរបររត់តាក់សុីរបស់ពួកគាត់ ប៉ុន្តែបញ្ហានេះត្រូវបានរាជរដ្ឋាភិបាលថ្លែងថា ប្រទេសរបស់យើងគឺជាប្រទេសដែលប្រកាន់យកទីផ្សារសេរី និងតែងតែមានការប្រកួតប្រជែងផ្នែកមុខរបរយ៉ាងដូច្នេះហើយ៕




ប្រភព៖ តោពីរ ព័ត៌មាន