បងប្អូនឈប់ខ្លាចទៀតទៅ...ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបំភ្លឺថា ករណីជនសុីវិលមួយក្រុមដែលតែងតែចុះចាប់ នៅម្តុំបឹងកក់នោះមិនមែនជាសមត្ថកិច្ចនោះទេ ហើយសមត្ថកិច្ចនឹង...
ស៊ីហៀង
-

កាលពីថ្ងៃម្សិលមិញនេះ មានបងប្រុសម្នាក់ បានរៀបរាប់ទាំងក្តីបារម្ភ ចំពោះសុខសុវត្ថិភាព​របស់ខ្លួន​ក៏ដូចជាសាច់ញាតិ ក្រោយពេលមិត្តភក្តិរបស់គាត់ម្នាក់ ត្រូវបានមនុស្សមួយក្រុម បានធ្វើស៊ីឆៅតែម្តងនៅម្តុំបឹងកក់ ។ បើតាមការរៀបរាប់របស់គាត់នៅក្នុងវិដេអូឃ្លីប ធ្វើឲ្យមហាជនជាច្រើន មានក្តីបារម្ភ យ៉ាងខ្លាំង​ ។ នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Visal Peth គាត់បានបង្ហោះសារ ក្រោយពីត្រូវបានជនមួយក្រុម បានធ្វើស៊ីមិត្តភក្តិរបស់គាត់ អស់២៥០០ដុល្លារ ។ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានបង្ហោះសារថា​"អត់​ដែល​ចេញ​វីដេអូ​ទេថ្ងៃនេះ​ចង់​ចែក​រំលែក​បទពិសោធន៍​មិត្ត​រួម​ការងារ​ម្នាក់​ត្រូវ​គេ​ធ្វើ​សុី​នៅ​បឹង​កក់​អស់​2500$សូម​បងប្អូន​អ្នក​ដេីរ​ជិះ​ម៉ូតូ​តាម​ ផ្លូវ​នោះ​មេត្តា​ប្រុង​ប្រយ័ត្ន​ទាំងអស់​គ្នា​?"។

ដោយឡែក យោងតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសេចក្តីបកស្រាយបំភ្លឺរបស់ក្រុមព័ត៌មានថា​"សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថាមានករណីជនសុីវិលមួយក្រុមដែលតែងតែចុះចាប់គ្រឿ ងញៀ ននៅម្តុំបឹងកក់នោះមិនមែនជាសមត្ថកិច្ចស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនោះទេ ប៉ុន្តែទោះជាយ៉ាងណាក្នុងនាមជាសមត្ថកិច្ចទទួលខុសត្រូវក្នុងដែនដីរាជធានីភ្នំពេញ នឹងធ្វេីការស្រាវជ្រាវ បង្ការ ទប់ស្កាត់មិនអោយក្រុមជនស្លៀកសុីវិលទាំងនោះបង្ករបញ្ហាទាំងនេះទៀតឡេីយ ម្យ៉ាងវិញទៀតកម្លាំងនៃស្នងការនគរបាលរាជធានីភ្នំពេញ តែងតែគោរពបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ថ្នាក់ដឹកនាំ មិនដែលទៅធ្វេីសកម្មភាពអ្វីមួយដែលខុសពីការណែនាំ ឬក៏ភារកិច្ចនោះទេ ។ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងធ្វេីការសហការណ៍ជាមួយអជ្ញាធរពាក់ព័ន្ធទាំងអស់ ដេីម្បីចាត់វិធានការណ៍មិនអោយមានករណីនេះកេីតឡេីងទៀតឡេីយ "៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ