ឲ្យទុកចិត្តអ្នកណាទៀត បើចោរឆក់ទូរស័ព្ទជិតគោលដៅនគរបាលស្ទឹងមានជ័យទី១ ប្រជាពលរដ្ឋរត់ប្តឹង បែរជាសមត្ថកិច្ចប្រាប់ថា...
ស៊ីហៀង
-

ភ្នំពេញ ​៖​ បុរសម្នាក់បានរត់ទៅប្ដឹងសមត្ថកិច្ចដែលប្រចាំការគោលដៅក្រោមស្ពាន តែបែជាសមត្ថកិច្ចមិនទទួល ដោយប្រាប់ថាមិនមែនជាទឹកដីរបស់ខ្លួន ខណះជនរងគ្រោះកំពុងជិះលេីPassap ត្រូវបានចោរឆក់ទូរស័ព្ទបានសម្រេចហេីយគេចខ្លួនបាត់ កាលពីវេលាម៉ោង១០ និង៥០នាទីយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ​២០១៩​ នៅតាមបណ្តោយផ្លូវ២១៧ ត្រង់ចំណុចលេីស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យ ។

ជនរងគ្រោះមានឈ្មោះ លាង​ វណ្ណះ​ ភេទប្រុសអាយុ២៥ឆ្នាំ​ មុខរបរជាងកញ្ចក់​ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យ។ តាមសម្តីជនរងគ្រោះបានឲ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់និងសង្សារបានជិះPassap ចេញពីម្តុំស្ពានជ្រោយចង្វារបំណងទៅផ្ទះនៅម្តុំផ្សារស្ទឹងមានជ័យ​ ខណះជិះមកដល់លេីស្ពានអាកាសស្ទឹងមានជ័យ ស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកស្កុបពីមិនចាំស្លាកលេខមកពីក្រោយ ហើយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាកអាយហ្វូន7 plus​ ពីដៃបានសម្រេច រួចជិះគេចខ្លួនបាត់ស្រមោល។

សាក្សីបានបន្តថា ភ្លាមនោះមានកង់បីមួយគ្រឿងទៀតដែលឃេីញហេតុការបានទៅប្តឹងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១​ ដែលប្រចាំការនៅមុខវត្តស្ទឹងមានជ័យ មិនឆ្ងាយពីកន្លែងកេីតហេតុផង តែបែជានគរបាលប្រាប់ថាមិនមែនទឹកដីគាត់ទេ​ ។

ក្រោយកេីតហេតុជនរងគ្រោះបានត្រឹមអង្គុយសោកស្តាយទូរស័ព្ទដែលទេីបនិងទិញបានបីថ្ងៃ​ ។ មិនត្រឹមតែប៉ុណ្ណោះប្រជាពលរដ្ឋអស់ជំនឿរលេីសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី១​ ខណះចោរឆក់ទូរស័ព្ទក្បែគោលដៅសមត្ថកិច្ចហេីយបែជាមិនខ្វល់បែបនេះ តេីឲ្យប្រជាពលរដ្ឋទុកចិត្តអ្នកណាទៀតទៅ?។ បន្ទាប់មក ជនរងគ្រោះបានឡើងជិះម៉ូតូកង់បីធ្វើដំណើរទៅមុខបន្តទៀតបាត់៕

ដោយ៖ ភារ៉ា