អ្នកនាង ឱក សុគន្ធកញ្ញា អរគុណដល់កូនប្រុសជាទីស្រលាញ់ម៉ាក់ ដែបានរួមគ្នាបំពេញការងារបានដោយជោគជ័យ ទោះលំបាកបន្តិចមែនតែយើងស៊ូជាមួយគ្នា...
-

តារាចម្រៀងលំដាប់ជួរមុខអ្នកនាង ឱក សុគន្ធកញ្ញា ដែលជាតារាចម្រៀងដ៏ល្បីឈ្មោះមួយរូប ដែលមានកេរ្តិ៍ឈ្មោះបោះសំលេង មិនថាក្មេងឬមនុស្សចាស់​ តែងតែស្គាល់អ្នកនាង​ តាមរយៈរលកធាតុអាកាស ដោយការស្តាប់ចម្រៀងជាច្រើន របស់អ្នកនាងផងដែរ។ តារាចម្រៀងរូបនេះ មិនដែលធ្វើឲ្យមហាជន ក៏ដូចជាហ្វេនៗមានការខកចិត្ត នោះទេ ព្រោះថាបទចម្រៀងនីមួយៗគឺសុទ្ធតែទាក់ទាញចិត្តមិត្តអ្នកស្តាប់ ឲ្យលង់ទៅតាមបទចម្រៀង។

ដោយឡែកអ្នកនាងកាលពីថ្ងៃម្សិលមិញនេះ ក្រោយពីបានបញ្ចប់កម្មវិធីលំដាប់ពិភពលោក X Factor Cambodia រួចមក អ្នកនាងក៏បានបង្ហោះសារថា"ទីបំផុត​ខ្ញុំ​អាច​បញ្ចប់​បេសកកម្ម​មួយ​នេះ​បាន​ដោយ​រលូន..! អរគុណ​ចំពោះ​ក្រុ​មកា​រងា​ទាំង​មូល​ដែល​បាន​សហការ​គ្នា​យ៉ាង​ពេញទំហឹង អរគុណ​ខ្លាំង​ណាស់​ចំពោះ​ការ​គាំទ្រ​របស់​ពុក​ម៉ែ​បងប្អូន​ទាំងអស់​គ្នា​???ហើយពិតជា​អរគុណ​ដល់កូនប្រុសជាទីស្រលាញ់ដែល​រួមគ្នា​ជាមួយ​Mommy បំពេញ​ការងារបាន​ដោយជោគជ័យ ទោះលំបាកបន្តិចមែនតែយើងស៊ូជាមួយគ្នា.. Love you so much can't wait to see you boy.. ???"។

ទន្ទឹមនឹងនេះក៏មានបងប្អូនជាច្រើនបានសម្តែងការត្រេកអរ ចំពោះការខិតខំបង្វឹករបស់អ្នកនាង ទៅកាន់ ប្អូនប្រុស ចាន់ សុបញ្ញា រហូតដល់គាត់បានទទួលពានរង្វាន់ មួយទៀត ក៏ចូលរួមត្រេកអរ​ ចំពោះអ្នកនាង ដែលទទួលបានកូនក្រុមក៏ល្អ ហើយមានទេពកោសល្យ អ្វីដែលកាន់តែពិសេសទៅទៀតនោះ គឺត្រេកអរ ព្រោះអ្នកនាង កាន់តែគៀកថ្ងៃសម្រាលកូនហើយដែរ។ សូមឲ្យអ្នកនាង មានសុខភាពទាំងកូន ទាំងម្តាយ៕

ប្រភព៖ Aok Sokunkanha - ឱក សុគន្ធកញ្ញា