នោះៗ រឿងធំហើយ​ ! ប្តីប្រពន្ធ ធី សុវណ្ណថា គំរាមលោក ហេង ឡុង ថាខ្ញុំនឹងនាំប៉ូលីសទៅរកនាងចរិយានិងលោក​ ហេង​ ឡុង​ ដល់ផ្ទះ​ប្រសិនបើ....
-

នារីម្នាក់ដែលស្រែកយំឡាំប៉ាដាក់លោក ហេង ឡុង នៅតាមទូរស័ព្ទមុនថ្ងៃលោក ផែ​ សុវណ្ណា​រិទ្ធ​ និង អ្នកនាង ធី សុវណ្ណថា ចូលរោងការហើយប្រាប់លោកហេងឡុងថា លោក ផែ សុវណ្ណារិទ្ធ បានបោកប្រាស់ទាំងចិត្តទាំងខ្លួននិងលុយកាក់នោះត្រូវបានលោក ហេង ឡុង បង្ហាញមុខជាសារធារណៈហើយ ដោយនាំមកជាមួយនិងស្តុតាងជាមួយនិងលោក ផែ សុវណ្ណារិទ្ធ កាលពីពួកគាត់នៅជាសង្សារជាមួយនឹងគ្នាកាលពីជាង 9 ឆ្នាំមុនជាច្រើនសន្លឹកទៀត។

គួរបញ្ចាក់ផងដែរថាចំពោះបញ្ហានេះគឺ អ្នកនាង ធី សុវណ្ណថា មិនសូវសប្បាយចិត្តទេនិងថែមទាំងរៀបពាក្យបណ្តឹងប្តឹងលោក ហេង ឡុង និង កញ្ញា ចរិយា ទៀត ដោយនៅកាលពីពេលថ្មីៗនេះអ្នកនាង ធី សុវណ្ណថា បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកផេករបស់ខ្លួនថា ៖នាងខ្ញុំ​ និងប្តី​ខ្ញុំ​ បានត្រៀមរួចរាល់ហេីយរងចាំធ្វេីសន្និសីទកាសែត​ សួរដេញដោលទល់មុខជាមួយនាង​ ចរិយា និងលោក​ ហេង​ ឡុងសន្និសីទការសែត​ ត្រូវតែធ្វេីក្នុងថ្ងៃនេះ ជាកំហិតបេីនាងមិនចេញមុខ​ ខ្ញុំនឹងនាំប៉ូលីសទៅរកនាងនិងលោក​ ហេង​ ឡុង​ ដល់ផ្ទះ​ ?៕

យ៉ាងណាមិញយើងនៅមិនទាន់ដឹងថារឿងមួយនេះនិងទៅជាយ៉ាងណាទេនៅក្នុងពេលខាងមុខទៀតដូច្នេះហើយមានតែរងចាំតាមដានទស្សនានៅរឿងប្តឹងផ្តល់គ្នាបន្តទៀតថាអ្នកណាខុសអ្នកណាត្រូវអ្នកណាត្រូវជាប់គុគអ្នកណាត្រូវសងសំណងដូចច្នេះសូមរងចាំតាមដានទាំងអស់គ្នា។