សូមសមត្ថកិច្ចមេត្តាជួយបំភ្លឺផង...ប៉ូលិសចរាចរណ៍៣នាក់ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីធ្វើសកម្មភាពចាប់ខ្លួនបុរសម្នាក់ នៅខេត្ដសៀមរាប...មានវិដេអូ
-

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Keath Sothea បានបង្ហោះសារនៅថ្ងៃទី០៥ ខែវិច្ឆិកានេះថា មានសមត្ថកិច្ចចំនួនបីនាក់ បានចាប់បងប្រុសម្នាក់ បណ្តាលឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង រហូតដល់បងប្អូនប្រជាពលរដ្ឋ លាន់មាត់ថាគ្រប់គ្នា ដូចជាសា ហាវខ្លាំងម្ល៉េះលោកពូប៉ូលីស។

ភ្លាមៗនោះក៏មានបងប្អូនតាមបណ្តាញសង្គមហ្វេសប៊ុកបានធ្វើការចែករំលែកតៗគ្នា មានបងប្អូនខ្លះក៏ថាមិនសមធ្វើបែបនេះ ហើយក៏មានបងប្អូនខ្លះទៀតថា នេះជាករណី គ្រឿង ញៀ នទេ សូមបងប្អូនជួយពិនិត្យឲ្យបានច្បាស់មុននឹង ធ្វើការខមិន បើមិនដឹងច្បាស់ សូមកុំខមិនផ្តេសផ្តេសអី។

យ៉ាងណាមិញ សូមសមត្ថកិច្ចមេត្តាជួយស្រាយបំភ្លឺចំពោះករណីខាងលើនេះផង ថាមកមូលហេតុអ្វីបានជាដល់ថ្នាក់ជាប់វាយខ្នោះ នៅកណ្តាលផ្លូវបែបនេះ។ ចំពោះករណីខាងលើនេះ ក៏មានបងប្អូនច្រើនបានបង្ហាញអារម្មណ៍មិនពេញចិត្តជាខ្លាំង ព្រោះគ្រាន់តែឃើញសកម្មភាពនោះ ហាក់បីដូចសា​ ហាវពេកហើយ។ តែយ៉ាងណាមិញសង្ឃឹមថា សមត្ថកិច្ចនឹងធ្វើការបញ្ជាក់ឲ្យបងប្អូនប្រជាពលរដ្ឋ បានដឹងថានោះគឺជាករណីអ្វីផង៕

សូមទស្សនាវិដេអូទាំងអស់គ្នា៖


ប្រភព៖ Keath Sothea