កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ មានស្រ្តីម្នាក់ ស្រែកយំបោកខ្លួន ក្រោយពីបានចាញ់បោកគេ នៅផ្សាសិរីសោភ័ណ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះករណីនេះ ព្រោះថាធ្លាប់មានបងប្អូនជាច្រើនបានធ្លាប់ចាញ់បោកគេ ផងដែរ។ មហាជនបង្ហាញក្តីបារម្ភយ៉ាងខ្លាំង និងមានអារម្មណ៍គ្មានសុវត្ថិភាព ក្រោយពីមានបងប្អូនខ្មែរយើងចាញ់បោកគេជាបន្តបន្ទាប់។ ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើនបានធ្វើការសូម ឲ្យសមត្ថកិច្ចជំនាញ មេត្តាតាមប្រមាញ់ចាប់ជនសង្ស័យមកផ្តន្តាទោសតាមច្បាប់ ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Vuthy Pipop Akas Thmey បានបង្ហោះសារថា "04/11/2019 ចាញ់បោកគេ អស់មាសពីខ្លួន(នៅផ្សាសិរីសោភ័ណព្រឹកមិច)"។ ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើនបានចូលមកខមិនថា "ខ្ញុំក៏ជួបដែរមានគ្នា២នាក់ស្រីទាំង២យួរកន្ត្រកម្ហូប សុខៗមកកៀកដៃហើយខ្សឹបថាចេញទៅក្រៅផ្សារសិនចាំចែកគ្នា អោយខ្ញុំដុបគាត់ទៅកន្លែងផ្សេង តែខ្ញុំដើរទៅយកមូតូហើយជិះមកផ្ទះបាត់?ស្តាយក្រោយដែលខ្ញុំសម្រចមកផ្ទះមិនទៅប្រាប់សមត្តកិច្ចក្នុងផ្សារ"។ ហើយក៏មានបងប្អូនផ្សេងទៀតបានចេញមតិថា "ដំបូងគេដាក់ថ្នាំឱ្យយើងវិលវល់ទន់ចិត្ត គេ និយាយស្អីក៏ជឿតាមគេទាំងអស់់ គេសុំអីឲ្យគេទាំងអស់ មិនពាក់ព័ន្ធរឿងលោភលន់ទេ មីងខ្ញុំ ជួបរឿងនឹងផ្ទាល់ គេបានបង្វៀងគាត់ទៅឆ្ងាយពីផ្សារ ទៅដល់កន្លែងស្ងាត់គេមានគ្នាគេនៅចាំ យើងគ្មានអារម្មណ៍សោកស្ដាយរបស់យើង បន្តិចទេ តែបើទោះយើងមិនព្រមឲ្យគេក៏គេវ៉ៃយើងដែរ ហើយយើងក៏គ្មានអារម្មណ៍ចង់ស្រែកអោយអ្នកផ្សេងជួយយើងដែរ"។

ជាចុងក្រោយ បងប្អូនប្រជាពលរដ្ឋបានធ្វើការស្នើរដល់សមត្ថកិច្ចគ្រប់ជាប់ថ្នាក់ មេត្តាជួយចាត់វិធានការចំពោះជនឆកបោកទាំងអស់នេះផង ព្រោះថាមានបងប្អូនជាច្រើនបានចាញ់បោកគេ ៕
ប្រភព៖ Vuthy Pipop Akas Thmey