បងប្អូនជាច្រើនប្រាកដជាបានស្គាល់ពីវត្តមានរបស់ក្រុមយុវជនសំរាម ដែលក្រុមបានធ្វើការប្រមូលសំរាមនៅបឹងត្របែក ដែលជាប្រឡាយទឹកស្អុយ ហើយពេលនេះបានប្រែក្លាយទៅជាកន្លែងដ៏ស្អាត ហើយមិនក៏មានសោភ័ណភាពខ្លាំងជាងមុន ព្រោះថាសំរាមត្រូវបានកំចាត់ ហើយអមមកវិញដោយផ្កាភ្ញីដ៏ស្រស់ស្អាត។

ទន្ទឹមនឹងការប្រមូលសំរាមរួចមក ប្អូនប្រុស សាន ដារ៉ាវីត ដែលជាប្រធាន នៅក្នុងក្រុមយុវជនរើសសំរាម ក៏បានយកដើមត្រែងមកធ្វើជាបំពង់បឺត ។ នៅក្នុងគណនីហ្វេសប៊ុកបានរៀបរាប់ថា"បំពង់បឺតកម្ពុជាយើង ដែលបានផលិតដោយក្រុមយុវជនសំរាមបានកំពុងមានឈ្មោះបោះសម្លេងដល់ប្រទេសកូរ៉េហើយ.. តោះយើង មានរបស់ជំនួសបំពង់បឺតប្លាស្ទិកហើយ 500ដើម= 5មុឺនរៀលប៉ុនណោះ បើមានក្រុមហ៊ុនណាចង់វិនិយោគលើការវិចខ្ចប់ បង្កើនស្ទង់ដា និងគុណភាព សូមទំនាក់ទំនងសហការណ៍តាមរយៈលេខ 069216085(ដារ៉ាវីត)"។

ប្អូនប្រុសបានបន្តទៀតថា "នេះជាដំណើរការនៃការធ្វើបំពង់បឺតរបស់ពួកយើង ! ពួកយើងសង្ឃឹមថា "អាចប្រើជំនួសបំពង់បឺតប្លាស្ទិក" "អាចកាត់បន្ថយកំណើនសំរាម" "អាចអោយសហគមន៍បឹងត្របែកមានការងារធ្វើ និង បង្កើនប្រាក់ចំណូលក្រៅ" #រួមគ្នាដើម្បីជំនាន់ក្រោយ យុវជនសំរាម។

យ៉ាងណាមិញក៏មានបងប្អូនជាច្រើនបានសម្តែងការត្រេកអរចំពោះកូនខ្មែរយើងផងដែរ។ សម្រាប់ដំណឹងដ៏រីករាយមួយនេះ បានធ្វើឲ្យកូនខ្មែរយើងមានទឹកស្រស់ស្រាយ៕
























មានវិដេអូ៖
ប្រភព៖ យុវជនសំរាម