ក្តៅៗ សម្ថតកិច្ច ព្រះសីហនុ បានកំពុងតែធ្វើការជម្លៀសប្រជាជនជាបន្ទាន់ ព្រោះមានអាគារកំពុងស្រុត...(មានវិដេអូ)
-

ក្រុងព្រះសីហនុ-(ដំណឹងបឋម) ភ្លាមៗក្រោយទទួលដំណឹងថា មានអាគារបេតុងមួយកន្លែងកំពុងសង់ថ្មី ស្ថិតនៅតាមផ្លូវអូរ២ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ស្រុត ប្រេះ នៅវេលាមុនថ្ងៃត្រង់ថ្ងៃ៥វិច្ឆិកា២០១៩នេះ ឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យដោយផ្ទាល់ដើម្បីមានវិធានការ ការពារហានិភយ័ក្រែងមានការបាក់រលំអគារនេះ។

បើតាមឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា ជំហានដំបូងគឺការជន្លៀសចេញកម្មករសំណង់ ឬអ្នកនៅក្បែរអាគារនេះជាបណ្តោះអាសន្នសិន ដើម្បីទុកពេលអោយមន្ត្រីជំនាញដោះស្រាយ។ បើតាមការពិនិត្យបឋមពីផ្នែកបច្ចេកទេសសំណង់ បានសន្និដ្ឋានថា ការស្រុត ប្រេះនេះទំនងជាដោយសារខាងសាងសង់ជីកកាយគ្រឹះនៅផ្នែកខាងក្រោយជ្រៅពេក។

ទោះជាយ៉ាងនេះក្តី មន្ត្រីកំពុងកោះហៅម្ចាស់សំណង់មកសាកសួរបន្ថែម ជាមួយនឹងការប្រកាសបិទផ្អាកការដ្ឋានសំណង់នេះទាំងស្រុង៕ សូមទស្សនាវិដេអូខាងក្រោម៖