អ្នកដឹកនាំរឿងលោក Rith Omega បានបង្ហោះសារជាច្រើន ពាក់ព័ន្ធនឹងម្ចាស់ផលិតកម្ម P production ដោយផលិតកម្មមួយនេះ បានធ្វើឲ្យតំលៃវប្បធម៏ខ្មែរធ្លាក់ចុះ ហើយលោក ក៏បានស្នើរសុំឲ្យម្ចាស់ផលិតកម្មរូបនេះ ចេញមុខមកសុំទោស និងបញ្ឈប់ការផលិតរឿងបែបនេះតទៅទៀត ។

នៅក្នុងគណនីហ្វេសប៊ុករបស់លោក Rith Omega បានបង្ហោះសារការពីថ្ងៃម្សិលមិញថា "សូមគោរពដល់លោកពូ អ្នកមីងដែលធ្វេីការនៅខាងក្រសួងវប្បធម៍ជាទីគោរព នឹងបង ហេង ឡុង ដែលជាប្រធានសមាគមន៍សិល្បះកម្ពុជា ជួយសួរនាំផង អ្នកដែលដឹកនាំសម្តែងបទ. cover សង្សាក៏ផិតមិត្តក៏ក្បត់នឹង គាត់ជាអ្នកណា?

- អ្នកដឹកនាំម្នាក់នឹងតែងតែធ្វេីទង្វេីបែបនេះ ផលិតសាច់រឿងដែលមានប្លង់ស្រាបស្រាល អាសអាភាសបែបនេះ សឹងគ្រប់បទ តេីគោលបំណងគាត់ជាអ្វី?
- សាច់រឿងគាត់ផលិតមានតែឈុតលេីគ្រែ ឈុតសុីច សុីឈុតបឺត មាត់គ្នា ហេតុអីគ្មានគំនិតគិតសាច់រឿងផ្សេងពី ធេី គ្នានឹង?
- តេី P production នឹងមានចុះឈ្មោះក្នុងក្រសួងវប្បធម៍ នឹងវិចិត្រសិល្បះ រត់ច្បាប់ត្រឹមត្រូវទេ? ការផលិតមួយៗមានឆ្លងវប្បធម៍ទេ?
- ហេតុអីដេីរយកបទគេមកថត Cover ដាក់ក្នុងផលិតកម្មខ្លួនឯង?
ដូចជាបទ សង្សាក៏ផិតមិត្តក៏ក្បថ ខ្ញុំបានឃេីញខាងផលិតកម្ម Enation ប្រកាសហេីយថាគេមិនដឹងទេ ម៉េចបានខាង P production យកបទគេមកថតចឹង?"។

លោកក៏បានបន្តទៀតថា "សាច់រឿង= - អនុស្សាវរីយ៍ ក៏លេី គ្រែ - បែកគ្នា ដោយសារតាមទាន់តួប្រុស រឺតួស្រីក៏នៅលេី គ្រែ
- ក្បត់ទាល់តែបឺត មាត់គ្នា លូកបានហៅថាក្បត់ កំពូលអ្នកដឹកនាំសម្តែង ដែលមានឆន្ទះខ្ពស់ លេីកស្ទួយវិស័យសិល្បះខ្មែរអោយរីកចំរេីន មិនចាញ់ប្រទេសជប៉ុន។ ខ្ញុំមានមោទនភាពចំពោះគាត់ណាស់ ដែលគាត់ជាបុគ្គលដែលជួយអោយខ្មែរមានរឿងសុិចប្រចាំប្រទេសរបស់ខ្លួន ដោយមិនចំលងបរទេស តួខ្មែរ ផលិតស្នាដៃកូនខ្មែរសុទ្ធសាធ"។

ពាក់ព័ន្ធនឹងបញ្ហានេះ ក៏មានបងប្អូនជាច្រើនបានបង្ហាញអារម្មណ៍មិនពេញចិត្តជាខ្លាំង ក្រោយពីបានឃើញវិដេអូឃ្លីបនេះ ៕






ប្រភព៖ Rith Omega