ក្រោយពីទទួលដំណឹងពីប្រជាពលរដ្ឋ ដោយមានការបង្ហោះជាវិដេអូ ស្នើរសូមដល់មន្រ្តីដែលពាក់ព័ន្ធមេត្តាមានវិធានការចំពោះ ជនស្លៀកពាក់ស៊ីវិលដែលបានធ្វើសកម្មភាពគៀបស៊ីលុយប្រជាពលរដ្ឋ នៅម្តុំផ្លូវបឹងកក់ ។ ពាក់ព័ន្ធនឹងការលឺដំណឹងមួយនេះ បានធ្វើឲ្យមហាជន មានការភិតភ័យជាខ្លាំង ។

ក្រោយពីបានមើលឃើញពីភាពព្រួយបារម្ភរបស់បងប្អូនប្រជាពលរដ្ឋ នៅលើផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះសារថា"ក្រោយពីទទួលបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរាត្រីថ្ងៃអង្គារ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកវរ:សេនីយ៍ឯក ទៀង ចាន់សារ អធិការនគរបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងដេីម្បីចុះត្រួតពិនិត្យតាមគោលដៅស្មុគស្មាញនៅម្តុំផ្លូវរថភ្លេីង នៅក្នុងសង្កាត់ស្រះច្រក ខណ្ឌដូនពេញ តំបន់បឹងកក់ ដែលមួយរយ:ពេលកន្លងមកនេះឃេីញមានក្រុមស្លៀកពាក់សុីវិលមួយក្រុមដែលតែងតែធ្វេីសកម្មភាពចុះចាប់ករណីគ្រឿង ញៀ ននៅទីនោះ"៕


ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ