សូមក្រសួងសាធារណការ និងដឹកជញ្ជូនជួយពន្យល់ផងបាទ...បងប្រុសម្នាក់ ក៏ដូចជាមហាជន មានចំងល់ជាខ្លាំងថា តើឆៀកលើកញ្ចក់ឡានមានន័យយ៉ាងដូចម្តេច បើបិទហើយគង់តែត្រូវប៉ូលីសផាកពិន័យដដែលនោះ...មានវិដេអូ
ស៊ីហៀង
-

កាលពីថ្ងៃម្សិលមិញនេះមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Kim Vang បានបង្ហាញការហួសចិត្តចំពោះសមត្ថកិច្ចនៅនៅម្តុំលោកយាយម៉ៅ ដែលគេធ្វើការត្រួតពិនិត្យយានយន្ត គេឲ្យដើរចូលខាង ហើយឲ្យដើរចូលក្នុងគេសូមត្រួតពិនិត្យប័ណ្ណបើកបរ ត្រួតពិនិត្យកាតគ្រីឡាន ប័ណ្ណសំគាល់យានយន្ត ដល់ពេលមានគ្រប់ទាំងអស់ហើយ ក៏គេសូមត្រួតពិនិត្យបច្ចេកទេសយានយន្ត (ដែលគេហៅថាឆៀក) ។ បងប្រុសបានបន្តទៀតថា ធម្មតាឆៀកគេបិទនិងកញ្ចក់ឡាន បើយោងតាមការចុះបញ្ជីយានយន្ត មុននឹងចុះបញ្ជីគេធ្វើការត្រួតពិនិត្យ បច្ចេកទេសរួចហើយបានគេឲ្យយើងចុះបញ្ជីបាន នៅពេលឆែករួចរាល់ហើយបានគេចេញ ល័ក្ខប័ណ្ណ (ឆៀក) មាន QR កូដគេត្រឹមត្រូវ ដល់ពេលហើយប៉ូលីសចរាចរណ៍អត់មានមើលឆៀកទេ គេចង់មើល ឆៀកមួយទៀតដែលជាឆៀកគល់បញ្ជី ដែលបងប្រុសទុកនៅផ្ទះ ហើយឆៀកបិទនៅកញ្ចក់គេនេះ គ្មានប្រយោជន៍អី ហើយបិទឆៀកនៅកញ្ចក់ឡានធ្វើអី ដល់ពេលយើងអត់មាន ឆៀកមួយផ្ទាំងដែលជាគាត់ទុកនៅផ្ទះនឹង ស្រាប់តែប៉ូលីសចរាចរណ៍ បានធ្វើការផាកពិន័យ ដោយនៅក្រដាសក្រោយនៃការផាកពិន័យនោះគេដាក់ គ្មានវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឬ វិញ្ញាបនបត្រហួសសុពលភាព ហើយឡានទើបតែធ្វើស្លាកលេខខែ១០ មុននឹងធ្វើលេខ គេឆៀកហើយបានគេឲ្យធ្វើស្លាកលេខ អត់មានគិតអញ្ចឹងទេ? គិតតែអត់មានគល់បញ្ជី និយាយរួមគឺផាកពិន័យយកតែម្តង។ បងប្រុសសួរទៅកាន់ប៉ូលីសចរាចរណ៍ថា បើមើលគល់បញ្ជីដដែល ចាំបាច់បិទឆៀកលើកញ្ចក់ឡានធ្វើអី បិទតែមនឹងធ្វើអី? ហើយតែមនឹងគេបិទសម្រាប់ធ្វើអ្វីទៅ? បិទសម្រាប់ឲ្យប្រលាក់កញ្ចាក់ឬមួយ ក៏បិទឲ្យសម្រាប់បាំងកញ្ចក់? 

ទន្ទឹមនឹងការបង្ហោះវិដេអូឃ្លីបភ្លាមនោះ ក៏មានបងប្អូនជាច្រើន បានចូលមកខមិនថា​"ពួកអស់លោកនឹងគាត់មិនស្តាប់យើងពន្យល់ទេ ហើយក៏គ្មានយល់ស្អីដែរ។ អោយតែពួកគាត់ដាច់យូរដឹងតែរកនេះ រកនោះ ដើម្បីបានផាកពិន័យ។ សូមនគរបាលចរាចរដែលខ្វះការយល់ដឹង យល់ពីកតព្វកិច្ចខ្លួនឯងផង កុំអាងតែខ្លួនមានអំណាច គាបសង្កត់ប្រជាជនទន់ខ្សោយ។ តែបើឡាន ខម វិញ បើកចង់ជាន់គេក៏មិនខ្ចីផាកដែរ មានតែលើកដៃគោរព។ដោយឡែកក៏មានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Pa July  បានចូលមកខមិនថា "ញំក៏ជួបរឿងចឹងដែរបង ទារប័ណ្ឌបើរបរក៏មាន កាតគ្រីក៏មាន ចុងក្រោយក្រដាសឆៀក បើអត់យកទេពិន័យ400000រ តែញំថាបើឆៀកលើឡានអត់ន័យចឹងបងបូលីសប្រាប់គេអោយបកចោលអោយអស់ទៅ ចុងក្រោយខ្ចិលរញេរញ៉ៃអោយវា៤០០០៛ វាយកដែរ អាថោក"៕

សូមទស្សនាវិដេអូទាំងអស់គ្នា៖

ប្រភព៖ Kim Vang