ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ពីវត្តមានលោក ហេង ឡុង រួចមកហើយ ដែលលោកគឺជាប្រធានសមាគមមួយរូប ដែលបានយកចិត្តទុកដាក់ចំពោះបងប្អូនអ្នកសិល្បៈ និងរកវិធីដោះស្រាយគ្រប់បញ្ហា កើតឡើង។ ដោយឡែកលោក ហេង ឡុង ក៏បានចូលរួមចំណែក នៅក្នុងការជួយដល់សង្គមក្នុងការកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ផងដែរ។

ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ លោក ហេង ឡុង បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក ថា"ប្អូនមានទឹកចិត្តល្អ បានជួយការងារសង្គមជាច្រើន កុំសួរសង្គមថា បានជួយអ្វីខ្លះដល់យើង សួរខ្លួនយើងថា បានជួយអ្វីខ្លះដល់សង្គម (អត្តចរិកប្រជាជនជប៉ុន)"។

ក្រោយពីបានបង្ហោះសាររួចក៏មានបងប្អូនជាច្រើនបានធ្វើការខមិនគាំទ្រយ៉ាងខ្លាំងរហូតដល់មានបងប្អូនខ្លះគាត់បានខមិនថា បងប្រុស ឃ្លាទីទី3 ជាឃ្លាដែលចាក់ដោតណាស់ ឃ្លានេះឪពុកខ្ញុំតែងតែប្រដៅខ្ញុំ នៅពេលមនុស្សមួយចំនួនលែងត្រូវការគាត់ លែងអោយតម្លៃគាត់ មិនត្រឹមតែប៉ុណ្ណោះគ្រួសារក៌មិនអោយតម្លៃគាត់(ជីវិតគ្រួសារអ្នកតស៊ូ )"៕




ប្រភព៖ ហេង ឡុង