នេះហើយជីវិត...អាណិតគាត់ណាស់ ធ្លាក់ខ្លួនមានជំងឺស្លា​ ប់មួយចំហៀងខ្លួន ប្រពន្ធក៏រត់ចោល ប្រឹងដើររើសសំបកកំប៉ុងដល់យប់ជ្រៅ ដើម្បីបានប្រាក់បង់ថ្លៃផ្ទះជួល...មានវិដេអូ
ស៊ីហៀង
-

ជីវិតរបស់មនុស្សយើងម្នាក់ពិតជាគ្មានអ្នកណាម្នាក់ចង់រស់នៅក្នុងស្ថានភាពលំបាកវេទនានោះទេ តែងតែមានក្តីស្រម៉ៃចង់រស់នៅក្នុងជីវភាពសមរម្យ ដូចគេដូចឯង មិនមានជំងឺបៀតបៀនរស់នៅដោយសុខសាន្ត។ ដោយឡែកបើយោងងាមកមើលពីជីវិតរបស់បងប្រុសម្នាក់ ដែលគាត់ស្ថិតនៅក្នុងស្ថានភាពពិការ មួយចំហៀង ហើយប្រឹងដើររើសកំប៉ុងដល់យប់ជ្រៅ តាមផ្ទះរបស់គេ គ្រាន់បានប្រាក់ខ្លះដើម្បីបង់ថ្លៃផ្ទះជួល ព្រោះប្រពន្ធគាត់បានរត់ចោលគាត់បាត់ហើយ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុក មួយដែលមានឈ្មោះថា Nita Pich បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា "អាណិតគាត់ណាស់ គាត់មានជំងឺលើសឈា មស្លា ប់មួយចំហៀងខ្លួន ប្រពន្ធរត់ចោល ជួលផ្ទះ១ខែ១០ដុល្លារ គាត់ប្រឹងទាំងពិការដើររើសសំបកកំប៉ុងយប់ៗតាមមុខផ្ទះគេ?"។

ហេតុអ្វីបានជាកម្មពារយ៉ាងនេះ ខ្លួនពិការហើយត្រូវប្រពន្ធរត់ចោល ហើយត្រូវប្រឹង​ប្រែងដើររើសកំប៉ុង រហូតដល់យប់តាមមុខផ្ទះគេ រហូតដល់យប់ជ្រៅ ហើយខ្លួនក៏មានជំងឺលើសឈា មស្លា ប់មួយចំហៀងខ្លួន ហេតុអ្វីបានវេទនាយ៉ាងនេះ? ៕

មានវិដេអូ៖


ប្រភព៖ Nita Pich