k01 នឹងមិនទុកមុខឲ្យជាដាច់ខាន​ ប្រសិនបើដឹងថា នេះគ្រាន់តែជាឆាកល្ខោនរបស់អ្នកទាំងបួននាក់ រៀបចំឡើងដើម្បីគ្រាន់តែចង់បានភាពល្បី ឫដើម្បីអ្វីមួយនោះ...
ស៊ីហៀង
-

មួយរយៈពេលនេះរឿងរ៉ាវ​ របស់នារីម្នាក់​ដែលមានឈ្មោះថា ចរិយា ដែលបានស្រែកយំរកយុត្តិធម៏តាមសំណាក់ លោក ហេង ឡុង ដែលធ្វើឲ្យការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងបណ្តាញសង្គមហ្វេសប៊ុកនោះ ដោយនារីម្នាក់បានអះអាងថា ខ្លួន និងលោក ផែង សុវណ្ណារិទ្ធ ជាគូរស្នេហ៍ខ្លួននោះ​ បានធ្វើឲ្យមហាជនជាច្រើនកំពុងតែចង់ដឹងរឿងរ៉ាវពិតទៅជាយ៉ាងណា។

បន្ទាប់ពីកញ្ញា ចរិយា បានបង្ហាញរូបភាពខ្លះជូនទស្សនិកជន ឲ្យបានជ្រាប ពីទំនាក់ទំនងរបស់ខ្លួននោះ ស្រាប់តែអ្នកនាង ធី សុវណ្ណថា បានលើកឡើងពីចំណុចមិនប្រក្រតីចំនួន៣ចំណុច ១ នាងថា ប្តីខ្ញុំថតរូបជាមួយនាងនៅថៃ ៥ឆ្នាំមុន កាល៥ឆ្នាំមុន​ លិខិតឆ្លងដែនប្តីខ្ញុំ គ្មានចេញចូល ប្រទេសថៃទេ​ រាល់ការចេញចូលក្រៅប្រទេស ខ្ញុំ និងប្តីខ្ញុំ តែងទៅជាមួយគ្នា លិខិតឆ្លងដែនយេីង ទាំងពី​រ​ មានថ្ងៃចេញចូលដូចគ្នា ។ តេីនាង ហានបង្ហាញលិខិតឆ្លងដែន របស់នាងទេ? ២ នាងឈ្មោះ អេង ចរិយា កេីតឆ្នាំ ១៩៩៧ បច្ចុប្បន្ន នាងមានអាយុ ២២ឆ្នាំ តេី១០ឆ្នាំមុន​ តេីនាងមានអាយុ ប៉ុន្មាន? តេីនាងហានបង្ហាញ អត្តសញ្ញាណប័ណ្ណ ទេ? ៣ នាងថា រស់នៅជាមួយប្តីខ្ញុំ ១០ឆ្នាំ តេីនាងមានដែលផូសរូប ជាមួយប្តីខ្ញុំ លេីFacebook ទេ នាងមានសំលេង voice និយាយឆ្លេីយឆ្លងទេ? នាងមានរូបថត ក្នុងទូរស័ព្ទទេ? ខ្ញុំរងចាំមេីលនាង ធ្វេីសន្និសីទកាសែត ថ្ងៃនេះនាងនឹងមានទោស ករណីបង្កេីតភស្តុតាងក្លែងក្លាយ លោក ហេង ឡុង ក៏មានទោសដែរ ករណីផ្សាយព័ត៌មានក្លែងក្លាយ"។

ដោយឡែក នៅក្នុងគណនីហ្វេសប៊ុករបស់លោក TV K01 ឯណោះវិញ លោកក៏បានបង្ហោះសារថា "ថ្ងៃស្អែកនេះK01នឹងត្រៀមសំនួរមួយចំនួន ទុកសួរអ្នកទាំង បួន ធីសុវណ្ណថា លោកសុវណ្ណរិទ្ធ លោកហេងឡុង នឹង ប្អូនស្រី ចរិយា តែសូមបញ្ជាក់ទៅអ្នកទាំងបួនផង ប្រយ័ត្នខ្ញុំដឹងថា ជាឆាកល្ខោន ដើម្បីគ្រាន់តែជាភាពល្បី ឫជាអ្វីមួយ របស់ខ្លួនទេនោះ K01ក៏មិនទុកមុខអោយដែរ ព្រោះពេលនេះម្នាក់ៗរវល់តែរឿងប្រទេជាតិ សូមផ្តាំងផង ព្រោះធ្លាប់មានអ្នកបង្រៀនច្រើនហើយ សង្ឃឹមថា មិនមែនដូចដែលគេប្រាប់ខ្ញុំទៅបានហើយ ស្អែកជួបគ្នា បាទ"៕

ប្រភព៖ TV K01