ជួយស៊ែរបន្តផង...អាណិតខ្លាំងណាស់ឪពុកណាស់ កាន់រូបថតដើរ រកកូននៅទីក្រុងភ្នំពេញ...
ស៊ីហៀង
-

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Seth Sour បានបង្ហោះសារសូមពឹងបងប្អូនមេត្តាជួយស៊ែរចែករំលែកបន្តផង ព្រោះមានបងប្រុសម្នាក់ គាត់បានបាត់ខ្លួន តាំងពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ មានស្រុកកំណើតភូមិព្រះត្រពាំង ឃុំដំដែក ស្រុកសូទ្រនិគមន៍ ខេត្តសៀមរាប ដោយគាត់បានមកធ្វើការនៅភ្នំពេញ ហើយក៏បានបាត់ខ្លួន។

នៅក្នុងគណនីហ្វេសប៊ុកបានបង្ហោះសារឲ្យដឹងថា "អាណិតខ្លាំងណាស់ឪពុកកាន់រូបថតដើររកកូននៅទីក្រុងភ្នំពេញ????ម្ចាស់ acc fb ប្រុស ហា បានបាត់ខ្លួនអស់រយះពេល3ថ្ងៃមកហើយដោយបានចាកចេញពីស្រុកកំណើតភូមិព្រះត្រពាំង ឃុំដំដែក ស្រុកសូទ្រនិគមន៍ ខេត្តសៀមរាបដោយមកធ្វើការកាត់ដេរជាមួយបងថ្លៃនៅទីក្រុងភ្នំពេញរហូតមកដល់ថ្ងៃទី០២ខែវិច្ឆិកា២០១៩ ត្រូវបានបាត់ដំណឹងហើយឪពុកបានចេញពីស្រុកដើម្បីទៅរកកូនទាំងខ្លួនមិនដែលស្គាល់ទីក្រុងភ្នំពេញ????? សូមបងប្អូនជួយចែករំលែកព័ត៌មាននេះបន្តផង?????? ។បើបានប្រទះឃើញបុរស់ដូចរូបសូមទំនាក់ទំនងមកកាន់លេខ 066838205/012658780 សូមអរគុណ"។

ប្រសិនបើមានបងប្អូនបានស្គាល់ ឬ បានដឹងថា បងប្រុស​ សូមជួយទំនាក់ទំនងមកកាន់លេខទូរស័ព្ទខាងលើ៕

ប្រភព៖ Seth Sour