កាលពីប៉ុន្មានថ្ងៃមកនេះ មានរឿងរ៉ាវជាច្រើនពាក់ព័ន្ធនឹងវិដេអូឃ្លីបមួយ ដែលត្រូវបានបងប្អូនលេងបណ្តាញសង្គមហ្វេសប៊ុក បានធ្វើចែករំលែក យ៉ាងចាស់ដៃ ព្រមជាមួយនឹងពាក្យរិះគន់ចំពោះតួប្រុស តួស្រី និងម្ចាស់ផលិតកម្មផងដែរ។ ក្រោយពីបានបែកធ្លាយវិដេអូឃ្លីបរួចមក តួស្រីនៅក្នុងបទចម្រៀង សង្សាក៏ផិត មិត្តក៏ក្បត់ បានចេញមកធ្វើការបកស្រាយ និងសូមចិត្តបងប្អូនមេត្តា បញ្ឈប់ការរិះគន់ រូបនាងទៀតទៅ ។
ដោយឡែកនៅមុននេះបន្តិច នៅលើគណនីហ្វេសប៊ុករបស់តួស្រី ដែលមានឈ្មោះថា An Na Rose បានបង្ហោះសារ ពីតួប្រុស ព្រមទាំងមានបំណងចង់ប្តឹង តួប្រុស ពីបទលួចបង្ហោះវិដេអូ ដោយគ្មានការអនុញ្ញាត និងចង់បំពានលើរូបនាង ពេលដែលរូបនាង ទៅផ្លាស់ខោអាវ ។ កញ្ញា បានបង្ហោះសារថា "នាងខ្ញុំrose សូមបកអា ក្រាតពីរទង្វើរដ៍ស្មោគ គ្រោករបស់តួប្រុសពេលដែលថតចប់ហើយនាងខ្ញុំចូលផ្លាស់ខោអាវក្នុងបន្ទប់ព្យាយាមបំពានលើរាងកាយខ្ញុំ ហើយចង់ប្រាប់ថាសាក្សីរស់មានច្រើនណាស់ចង់ជាប់គុ កនាងខ្ញុំស្វាគមន៍ចាហើយប្តឹងពីរបទចែកចាយ video club ដោយគ្មានសួរនាំពីរនាងខ្ញុំហើយនាងខ្ញុំមនុស្ស ស្រីជាជនរងគ្រោះ"៕









ប្រភព៖ An Na Rose