អបអរសាទ សណ្ឋាគារភែលេស ហ្គេត ហូថេល & រីហ្សត ឈ្នះពានរង្វាន់ប្រចាំអាស៊ីលើផ្នែកសេវា និងការតុបតែងលំដាប់ថ្នាក់ពិភពលោក…
ស៊ីហៀង
-

សណ្ឋាគារភែលេស ហ្គេត ហូថេល & រីហ្សត ជាសណ្ឋាគារដែលល្អប្រណិតទាំងសេវា និងការរៀបចំតុបតែងល្អស្អាតប្រចាំកម្ពុជា សណ្ឋាគារមានកិត្តិនាមល្បីល្បាញ និងថែមទាំងទទួលបានពានរង្វាន់ជាច្រើន លំដាប់ថ្នាក់ជាតិ និងអន្តរជាតិ សព្វថ្ងៃនេះសណ្ឋាគារមានភ្ញៀវជាតិ និងអន្តរជាតិជាច្រើនបានមកស្នាក់នៅ និងរៀបចំប្រារព្វពិធីផ្សេងៗ ។

គួរំលឹកផងដែរក្នុងឆ្នាំ ២០១៨ សណ្ឋាគារភែលេស ហ្គេត ហូថេល & រីហ្សត ត្រូវបានជ្រើសរើសជាសណ្ឋាគារដែលមានការរចនាផ្ទៃខាងក្នុងល្អបំផុត ( The Best Hotel Interior Design) ប្រចាំតំបន់អាស៊ីបូពា៍ និងពានរង្វាន់ជាច្រើនផ្សេងទៀត។

ដោយលែកក្នុងឆ្នាំ២០១៩ ថ្មីៗនេះផងដែរ សណ្ឋាគារភែលេស ហ្គេត ហូថេល & រីហ្សត ត្រូវបានជ្រើសរើសជាបេក្ខភាពក្នុងការប្រកួតប្រជែងជាសណ្ឋាគារដ៏ឆ្នើមប្រចាំឆ្នាំ២០១៩ (The Best Charming Hotel in Asia 2019)។ ការប្រកួតប្រជែងពានរង្វាន់មួយនេះមានការចូលរួមជាច្រើនពីសណ្ឋាគារប្រណិត និងស្ដង់ដារអន្តរជាតិដែលមានឈ្មោះល្បីៗលើពិភពលោកដូចជាតំបន់អឺរ៉ុប, មជ្ឈឹមបូពា៍ និងអាស៊ី។

ដោយបានឆ្លងកាត់វគ្គជម្រុះ ការត្រួតពិនិត្យ និងការវាយតម្លៃយ៉ាងសុក្រិតនិងសំរិតសំរាំងពីគណៈកម្មការនៃស្ថាប័ន Prix Villegiature នៃប្រទេសបារាំង។ ជាលទ្ធផលសណ្ឋាគារដ័ឆ្នើមប្រចាំតំបន់អាស៊ី ( The Best Charming Hotel in Asia 2019) កាលពីថ្ងៃទី១៤ តុលា ឆ្នាំ២០១៩ នៅ Chateau Du Ferrieres ប្រទេសបារាំង ដោយមានការចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្ដម បណ្ឌិត ចែម វីឌ្យ៉ា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណៈរដ្ឋបារាំង។

ពានរង្វាន់ The Best Charming Hotel in Asia 2019 នៅប្រទេសបារាំង មួយនេះ មានកត្តារួមផ្សំសំខាន់ៗចំនួនពីរ ទីមួយ៖ គឺផ្តោតទៅលើស្ថាបត្យកម្មរបស់សណ្ឋាគារ ដែលមានការផ្សារភ្ជាប់ទៅនឹង វប្បធម៌ សាសនា ពីបុរាណកាលជាប្រវត្តិសាស្រ្ដរបស់ខ្មែរ។ ទីពីរ៖ ការទទួលបាននូវការពេញចិត្ត និងការវាយតម្លៃខ្ពស់លើផ្នែកបម្រើសេវាកម្មជូនភ្ញៀវដែលបានមកស្នាក់នៅ។ នេះជាមោទនភាព និងជាសមិទ្ធផល ជាប្រវត្តិសាស្រ្ដមួយសម្រាប់ប្រទេសកម្ពុជាទាំងមូល ដែលមានសណ្ឋាគារប្រណិតមួយនេះ ដណ្ដើមបានពានរង្វាន់ជាសណ្ឋាគារដ៏ឆ្នើមប្រចាំតំបន់អាស៊ី លើឆាកអន្តរជាតិ...៕