លោក ហេង ឡុង បង្ហោះសារសូមអភ័យទោស ចំពោះអ្នកនាងធី​ សុវណ្ណថា​ និងស្វាមី ដែលបានផ្សាយព័ត៌មាន​ ធ្វេីឲ្យប៉ះពាល់ ថ្ងៃរៀបអាពាហ៍ពិពាហ៍អ្នកទាំង២​...
-

នៅមុននេះបន្តិចនៅលើបណ្តាញសង្គមហ្វេសប៊ុក លោកហេង ឡុង បានបង្ហោះសារ​សូមទោស ដល់អ្នកនាង ធី សុវណ្ណថា និងលោក ផែ សុវណ្ណារិទ្ធ ដែលបានផ្សាយព័ត៌មាន​ ធ្វេីឲ្យប៉ះពាល់ ថ្ងៃរៀបអាពាហ៍ពិពាហ៍អ្នកទាំង២​ ។  ក្នុងគណនីហ្វេសប៊ុក លោកហេង ឡុង បានបង្ហោះសារ"ខ្ញុំបាទ​ ហេង​ ឡុង​ សូមអភ័យទោស ចំពោះប្អូនស្រី ធី​ សុវណ្ណថា​ និងស្វាមី ដែលបានផ្សាយព័ត៌មាន​ ធ្វេីឲ្យប៉ះពាល់ ថ្ងៃរៀបអាពាហ៍ពិពាហ៍អ្នកទាំង២​ សូមប្អូន និងស្វាមី​ មេត្តាយោគយល់"។

គួរបញ្ជាក់ផងដែរ រឿងរ៉ាវទាំងអស់នេះ គឺដោយសារតែនារីម្នាក់ ដែលមានឈ្មោះថា ចរិយា ជាអ្នកសិល្បៈមួយរូប បានយកស្រែកយំធ្វើឲ្យផ្អើលអស់ អ្នកលេងបណ្តាញសង្គម ពិសេសគឺលោក ហេង ឡុង ដែលបានជួយកញ្ញា តែចុងក្រោយ នៅថ្ងៃធ្វើសិន្និសិទ្ធកាសែត បញ្ជាក់រឿងពិត តែកញ្ញាមិនបានយកធ្វើសិន្និសិទ្ធកាសែតនោះទេ៕

ប្រភព៖ Heng Loong