ឯកឧត្តម គួច ចំរើន អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងនគរបាលនៃស្នងការនគរបាលខេត្តព្រះសីហនុចំនួន៣៥០នាក់ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិការមួយចំនួនផងដែរ...
ស៊ីហៀង
-

កាលពីថ្ងៃម្សិលមិញនេះ ឯកឧត្តម គួច ចំរើន បានចុះសួរសុខទុក្ខ​ កងកម្លាំង​ស្នងការ​នគរ​បាល​ និងនាំយកសម្ភារៈ ថវិកាមួយចំនួន ជូន​កងកម្លាំងស្នងការនគរបាលខេត្តព្រះសីហនុ​ ចំនួន​ ៣៥០នាក់។ ឯកឧត្តម តែងតែបំពេញភារកិច្ច និងតួនាទីរបស់លោកបានយ៉ាងល្អក្នុងនាមជាអភិបាលខេត្តម្នាក់ មិនថារឿងសុខទុក្ខបងប្អូនកងកម្លាំង សុខទុក្ខបងប្អូនប្រជាពលរដ្ឋរឹតតែសំខាន់ទៅទៀត។

ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គម រដ្ឋបាលខេត្តព្រះសីហនុ បានបង្ហោះសារថា "ថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្ដិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ០៨ និង៣០នាទីព្រឹក ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តមនាយឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរងនរគបាលជាតិ និងជាមេបញ្ជាការមុខព្រួញខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ រួមទាំងថវិកាមួយចំនួនទៀតជូនដល់កងកម្លាំងនគរបាលនៃស្នងការនគរបាលខេត្តព្រះសីហនុចំនួន៣៥០នាក់ កំពុងត្រៀមរង់ចាំបញ្ជានៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ "៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ