ល្អខ្លាំងណាស់ ! តារាស្រី នី មន្នីនាថ បង្ហាញរូបភាពដែលប្រាប់ពីផលប៉ះពាល់នៃសំរាមប្លាស្ទិច ដែលកំពុងបំផ្លាញប្រទេសកម្ពុជារបស់អ្នក...
ស៊ីហៀង
-

តើអ្នកដឹងទេ រាល់ថ្ងៃសំរាមជាថង់ប្លាស្ទិច កំពុងតែបំផ្លាញបរិស្ថាន យ៉ាងសកម្ម មិនថាក្នុងប្រទេស កម្ពុជា ក៏ដូចជាពិភពលោក? តើប្លាស្ទិច កំពុងបំផ្លាញប្រទេសអ្នក បានកំរិតណាទៅហើយ?

យើងតែងតែឆ្ងល់ពីបម្រែបម្រួលអាកាសធាតុ ឬ ដូចជា អត្រាការស្រាប់ របស់មនុស្ស ក៏ដូចជាសត្វពាហនៈ ឬ សត្វសមុទ្រជាដើម ថាហេតុអ្វី ខុសពីសម័យមុនដែល ពួកគេមានអាយុ វែងៗ និង មិនសូវមានជំងឺឈឺថ្កាត់ ហើយអាយុខ្លីដូចបច្ចុប្បន្ន? ដឹងថាហេតុអ្វីទេ?

យើងតែងតែសប្បាយរីករាយដែលប្រទេសជាតិ មានការរីកចម្រើន ស្ទើរគ្រប់វិស័យ តែយើងក៏ភ្លេចគិតថា ការរស់នៅក្នុងសម័យ បច្ចេកវិទ្យាទំនើប ក៏បានបង្កើតជាផលអវិជ្ជមានផងដែរ ជាក់ស្តែង សម្រាមប្លាស្ទិច ដែលយើងបានប្រើប្រាស់រួចរាល់ ត្រូវបានបំលែងជាជាតិពុល ក៏ដូចជាអន្ទាក់សម្លាប់ និង កាត់អាយុសត្វពាហនៈ សត្វសមុទ្រ ក៏ដូចជាមនុស្សជាតិដូចគ្នា។

សម្រាមក៏ដូចជាថង់ប្លាស្ទិចគឺពិតជាស្អុយ ហើយគួរឲ្យខ្ពើមរអើមមែន តែមនុស្សដែលបោះសំរាមចោលផ្តេសផ្តាស មិនត្រឹមត្រូវ ទើបគួរឲ្យខ្ពើមរអើមជាងសំរាមទៅទៀត។ចូលរួមកាត់បន្ថយថង់ប្លាស្ទិច ក៏ដូចជាសម្រាមនានា ដោយដាក់សម្រាមក្នុងធុងសំរាម