កូនខ្មែរកម្ពុជាក្រោមយើងនឹង សូមជួយគាំទ្រផង...កូនខ្មែរកម្ពុជាក្រោម លោក ខាន់ ស៊ីអឿន កំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ក្នុងវិស័យសិល្បៈនៅកម្ពុជា...មានវិដេអូ
ស៊ីហៀង
-

តារាចម្រៀងថ្មីដែលកំពុងទទួលបានប្រជាប្រិយភាព​ ពីសំណាក់មហាជន​ ក៏ដូចជាអ្នកគាំទ្រ ហើយត្រូវបានគេស្គាល់ថាជាតារាចម្រៀង ដែលមកពីកម្ពុជាក្រោម ដែលមានទឹកដមសំលេងដ៏ពិរោះ នៅក្នុងបទចម្រៀងមួយបទដែលមានចំណងជើងថា "ស្រឡាញ់គ្នាយូរម៉េចស្ទាវ"។

តារាចម្រៀងរូបសង្ហារម្នាក់នេះត្រូវបានគេស្គាល់ឈ្មោះថា ខាន់ ស៊ីអឿន ដែលមកពីកម្ពុជាក្រោម រាល់ថ្ងៃកំពុងក្តោបបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់មិត្តយុវជន។ លោក ខាន់ ស៊ីអឿន មានស្រុកកំណើតនៅភូមិមាត់ព្រែកត្បូង ស្រុកកំពង់ជ្រៃ ខេត្តព្រះត្រពាំង ក្នុងទឹកដីកម្ពុជាក្រោម។ 

ជាក់ស្ដែង បទចម្រៀង"ស្រលាញ់គ្នាយូរម៉េចស្ទាវ" លោក ខាន់ ស៊ីអឿន ដែលជានិស្សិតដែលទើបតែបញ្ចប់ការសិក្សា ផ្អែកអក្សរសាស្រ្ដ នៃ​សកល​វិទ្យាល័យ ភូមិន្ទភ្នំពេញ រូបនេះ មានអ្នកចូលទស្សនាជាង១៧លានដង ក្នុងរយៈពេលប៉ុន្មានខែតែប៉ុណ្ណោះ។ 

នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក​ ខាន់ ស៊ីអឿន បានបញ្ចេញបទចម្រៀងថ្មីមួយបទដែលមានចំណងជើងថា​ "ម៉ាក់ប៉ាកូនចង់បានប្រពន្ធ” នៅក្នុងផលិតកម្ម "MAKOD MEDIA មកុដ មេឌៀ" ។ ហើយលោកក៏សង្ឃឹមថា ក្នុងបទចម្រៀងមួយបទនេះ នឹងទទួលបានប្រជាប្រិយភាពមិនចាញ់បទមុនទេ ហើយក៏សង្ឃឹមថា បងប្អូនខ្មែរ ទាំងអស់ និងចូលចិត្ត នូវបទចម្រៀងមួយបទជាក់ជាមិនខាន៕

បើចង់ដឹងថាពិរោះខ្លាំងយ៉ាងណានោះ សូមទស្សនាទាំងអស់គ្នា៖