ហួសចិត្ត...កញ្ញា ចរិយា ថា ព្រោះតែខឹង IDOL ខ្លាំងពេក ទើបប្រឌិតរឿងឡើង ដើម្បី...មានវិដេអូ
ស៊ីហៀង
-

មួយរយៈពេលប៉ុន្មានថ្ងៃមកនេះ រឿងរ៉ាវរបស់កញ្ញា​ ចរិយា និងអ្នកនាង ធី សុវណ្ណថា និងស្វាមី ដែលទើបតែរៀបអាពាហ៍ពិពាហ៍រួច ក៏ត្រូវចូលខ្លួនមកដោះស្រាយ ជាមួយកញ្ញា ចរិយា ក្រោយពីផ្ទុះព័ត៏មានថា លោក ផែ សុវណ្ណារិទ្ធ ជាគូរស្នេហ៍របស់ខ្លួន នៅមុនថ្ងៃលោកចូលរោងការ។ រឿងរ៉ាវទាំងអស់នេះ បានធ្វើឲ្យមហាជន ពិតជាចង់ដឹងការពិតជាខ្លាំង​។ រហូតមកដល់ថ្ងៃម្សិលមិញនេះ អ្នកនាង ធី សុវណ្ណថា និងស្វាមី ក៏បានធ្វើសន្និសីទការសែត ដើម្បីបញ្ជាក់ពីការពិតថា លោក ផែ សុវណ្ណារិទ្ធត្រូវជាអ្វីជាមួយចរិយាឲ្យពិតប្រាកដ។

ដោយឡែកនៅថ្ងៃនេះ កញ្ញា​ចរិយា ក៏បានចូលខ្លួនមក ធ្វើការបកស្រាយ ជូនមហាជន ឲ្យបានជ្រាបថា "ដំបូងឡើយ អ្នកនាង ធី សុវណ្ណថា គឺជា IDOL របស់ខ្លួន ហើយជាយុវតីម្នាក់ដ៏ក្លាហានមែនទែន គាត់ហ៊ានពុះពារគ្រប់ឧបសគ្គ ក្រោយមកអ្នកនាង ធី សុវណ្ណថា បានផ្លាស់ប្តូរទៅជាមនុស្សម្នាក់ផ្សេងទៀត ។​ ក្រោយពីបានឃើញរឿងរ៉ាវទាំងអស់នេះហើយ ធ្វើឲ្យកញ្ញា ចរិយា គិតខុសមួយពេល ប្រឌិតរឿងនេះឡើង ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ 

ជាចុងក្រោយកញ្ញា ចរិយា មានតែពាក្យសុំទោស ដល់មហាជន អ្នកនាង ធី សុវណ្ណថា និងស្វាមី យ៉ាងខ្លាំង ដែលបានបង្កើតរឿងរ៉ាវនេះឡើង ក៏ព្រោះតែនាងខឹងខ្លាំងពេក មិនបានគិតឲ្យបានវែងឆ្ងាយ៕

សូមទស្សនាវិដេអូទាំងអស់គ្នា៖