បើយោងទៅតាមគណនីហ្វេសប៊ុករបស់លោក អុឹម ជីវ៉ា បានធ្វើការលើកឡើងឲ្យដឹងថា៖ បើរឿងនេះប្អូនស្រីយ៉ាយ៉ាថាសម្តែងមែននោះ គឺខ្ញុំសូមអោយប្អូនស្រី ធី សុវណ្ណថា រកអ្នកពីក្រោយខ្នងរឿងនេះមកផន្ទាទោសដូចគ្នា ព្រោះបើសង្កេតមើលកន្លងមក ប្អូនស្រី យ៉ាយ៉ា មិនមែនជាមនុស្សដែលប្រហើនរហូតដល់យករឿងអភមង្គលមកលេងក្នុងថ្ងៃមង្គលការគេឡើយ ហើយបើនិយាយពីចរិកប្អូនស្រីចរិយាក៏មិនមែនជាក្មេងកោងកាចឈ្លើយដាក់ចាស់ទុំទេ គឺប្អូនស្រីសុភាពរាបសារជាមនុស្សគោរពចាស់ទុំ រឿងអីយ៉ាយ៉ាហ៊ានធ្វើរឿងចឹងតែម្នាក់ឯងបាន ??? ។

បងសុំគាំទ្រប្អូនស្រីធីសុវណ្ណថាដែលប្តឹងអ្នកដែលបំផ្លាញថ្ងៃមង្គលប្អូនហើយក៏សូមអោយប្អូនស្រាវជ្រាវរកអ្នកពីក្រោយខ្នងនងបក្សពួកមកដាក់ទោសផង ដើម្បីកុំអោយពួកនេះចេះតែដើបំពុលសង្គមទៀត ។ ចំពោះរឿងមួយនេះបើគ្មានអ្នកដឹកនាំក៏រឿងនេះក៏មិនអាចសម្តែងចេញបានឡើយ ។ នេះជាមតិយោបល់របស់បង ?ទីក្រុងហូជីមិញ ប្រទេសវៀតណាម ថ្ងៃសុក្រទី០៨ខែវិច្ចិការ ឆ្នាំ២០១៩ ដោយក្តីគោរពៈ ខ្ញុំបាទ អុឹម ជីវ៉ា៕






