សូមពឹងបងប្អូនជួយស៊ែរបន្តផង...ប្អូនស្រី ចរិយា បានបាត់ខ្លួនក្រោយពេលចេញពីរៀនគួរ នៅស្ទឹងមានជ័យ បើបងប្អូន ឬ មិត្តភក្តិបានដឹងជួយទាក់ទងទៅគ្រួសារប្អូនស្រី...
ស៊ីហៀង
-

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា សុធា សុធា បានបង្ហោះសារនៅថ្ងៃនេះ ដោយសូមពឹងបងប្អូនមេត្តាជួយចែករំលែកបន្តផង ប្អូនស្រីគាត់មានឈ្មោះចរិយា អាយុ១៧ឆ្នាំ បានបាត់ខ្លួនកាលពីយប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយចេញពីរៀនគួរ នៅជិតផ្សារស្ទឹងមានជ័យថ្មី មិនដឹងថាទៅទីណានោះទេ។

ម្ចាស់គណនីហ្វេសប៊ុក បានបង្ហោះសារថា "?ជួយShareផងបាទ?គាត់មានកូនតែម្នាក់នេះទេ ខ្ញុំបាទបានបាត់ក្មួយស្រី គាត់ឈ្មោះ(ចរិយា)អាយុ17ឆ្នាំ បាត់កាលពីយប់ថ្ងៃទី07/11/19នេះរយៈពេល១យប់ហើយ ដោយចេញពីរៀនគួវិញ នៅជិតផ្សារស្ទឹងមានជយ័ថ្មីមិនដឹងទៅណា បើមានបងប្អូន ពូ មីង ណាបានឃើញភិនភាគដូចក្នុងរូបនេះសូមជួយទំនាក់ទំនងមកក្រុមគ្រួសារខ្ញុំបាទផង សូមអគុណ? សូមជួយShare បន្តផងបាទ?។ 012 282256/017 442922/069 729500"។

ប្រសិនបើបងប្អូនឬមិត្តភក្តិប្អូនស្រី បានដំណឹង ថាប្អូនស្រីគាត់នៅទីណា ជួយប្រាប់ដល់ក្រុមគ្រួសាររបស់ប្អូនស្រីផង​ ព្រោះថាគ្រួសារគាត់មានការព្រួយបារម្ភ ខ្លាំងណាស់ មិនដឹងថា ពេលនេះកូនរបស់គាត់នៅទីណានោះទេ សូមជួយស៊ែរបន្តផង៕

ប្រភព៖ សុធា សុធា