ពិតជាស្អាតខ្លាំងណាស់...ទិដ្ឋភាពទឹកធ្លាក់នៅតំបន់អារ៉ែង ស្រស់ស្អាតមិនធម្មតាមែន
ស៊ីហៀង
-

តំបន់អារ៉ែង គឺជាកន្លែងមួយដ៏ស្រស់ស្អាត ហើយក៏ជាកន្លែងកំសាន្តយ៉ាងសប្បាយ បើសិនជាបងប្អូនបានទៅទស្សនាដោយផ្ទាល់ គឺរឹតតែស្រស់ស្អាត។ អារ៉ែងគឺជាខេត្តមួយដែលប្រកដទៅដោយសក្តានុពលទេសចរណ៍ធម្មជាតិ សត្វព្រៃ ដោយសារតែមានព្រៃភ្នំ ទឹកជ្រោះ និងវត្ថុបុរាណជាដើម ដែលធ្វើឲ្យភ្ញៀវទេសចរណ៍ចង់ទៅដើរលេងកំសាន្ត ស្រូបយកខ្យល់ធម្មជាតិ បានថតពីទិដ្ឋភាពពិតៗ ពីដងភ្នំអារ៉ែង។ 

អារ៉ែង មានចម្ងាយប្រមាណ២៤គីឡូម៉ែត្រពីទីរួមស្រុកថ្មបាំងដែលស្ថិតក្នុងភូមិសាស្ត្រភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង មានសក្តានុពលលើទី១. ព្រៃភ្នំ ២. ទឹកជ្រោះ ៣. សត្វព្រៃ ៤. ត្រីនាគ ៥. ក្រពើភ្នំ ៦. រូងភ្នំបូរាណ និង៧. របាំប្រពៃណី។ បើបងប្អូនបានទៅទស្សនាផ្ទាល់ ពិតជាជក់ចិត្តជាក់ជាមិនខាន​ ទៅទិដ្ឋភាព ទឹកជ្រោះ ដងភ្នំ នៅអារ៉ែង។

អារ៉ែង ស្ថិតនៅចម្ងាយ៣៤០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និង៨០ គីឡូម៉ែត្រ ពីទីរួមខេត្តកោះកុង។ អារ៉ែងសំបូរទៅដោយសក្តានុពលទេសចរណ៍ធម្មជាតិល្អឯក មានគោលដៅទេសចរណ៍ ជាង៦០ ដែលគួរទៅទស្សនា ដូចជា តំបន់ទឹកធ្លាក់ឆាយអារ៉ែង ឆាយហ៊ីង អូរពោធិ៍ប្រាំបួន តំបន់ដើរផ្សងព្រេង (Trekking) តំបន់មើលថ្ងៃលិច ជម្រកសត្វក្រពើភ្នំ ជម្រកត្រីនាគ តំបន់ពាងក្រឡបុរាណ តំបន់ជនជាតិភាគតិចកំពុងរស់នៅ៕

ប្រភពរូប៖ តាន់ គឹមសួរ