ស្នាដៃបងចោរ...ព្រឹកមិញចោរគាស់ផ្ទះ រុះរើ ខ្ទេចខ្ទី គ្មានសល់​ យកអស់ហើយ សូមបងប្អូនប្រុងប្រយ័ត្នផង...មានវិដេអូ
-

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Mary Net បានបង្ហោះ ពីសកម្មភាពចោរលួចគាស់ផ្ទះ យករបស់របរគ្មានសល់។ មានបងប្អូនជាច្រើនបានបង្ហាញអារម្មណ៍មិនសប្បាយចិត្តជាខ្លាំង រុះរើផ្ទះគ្មានសល់ លុយក៏បាត់អស់ ។ 

ម្ចាស់គណនីហ្វេសប៊ុក បានបង្ហោះសារថា "ថ្ងៃទី9ខែ11ឆ្នាំ2019ចោរបានចូលគាស់ផ្ទះខ្ញុំសូមបងប្អូនប្រុងប្រយ័ត្នផងចោរសា ហាវណាស់វាចូលគាស់ផ្ទះនៅម្តុំៗផ្ទះខ្ញុំអស់ច្រើនហើយវាដូចជាគ្មានខ្លាចអ្នកណាសោះ...ពីមុនគាស់ផ្ទះអ្នកជិតខាងខ្ញុំអស់បីបួនផ្ទះហើយ..អ្នកជិតខាងខ្ញុំបានដាក់ពាក្យប្តឹងម្តងរួចហើយតែខាងឃុំសង្កាត់អត់អើរពើរសោះថែមទាំងលិចលឺពាក្យថា"ចោរហ្នឹងគេស្គាល់មុខវាហើយវាយួនបែក ថ្ នាំហើយចាប់វាបានម្តងតែសង្កាត់បានដោះលែងវាវិញហើយ"ព្រះម៉េចបានជាសង្កាត់ធ្វើចឹងខ្ញុំអត់យល់ទេតើពួកគាត់កំពុងតែគិតអីរាល់ថ្ងៃ..?សល់អីទៀតឥលូវ...?រាល់ថ្ងៃធ្វើការហត់សឹងស្លា ប់វាមកយករបស់ឯងស្រួលៗម៉េស?និយាយតាមត្រង់នៅក្រោយវាំងម្តុំផ្ទះខ្ញុំដូចជាអសុន្តិសុខណាស់ចោរភ្លន់ម៉ូតូ ចោរឆក់ ចោរគាស់ផ្ទះដូចអនាមិកដល់ហើយ...បើនិយាយរឿងបងៗប៉ូលីសវិញចោរឆក់នៅនឹងមុខក៏មិនខ្ចិលអើរពើរតែបើឃើញស្រីៗដើរមួយៗស្រែកហូរដឺដងខាំម៉ាត់ធ្វើខ្លួនមិនសមជាអ្នកការពារប្រជាជនសោះចារឹកដូចបាតផ្សារសង្ឃឹមអីទៀត..? គិតៗទៅម៉ួម៉ៅត្រង់ថាចាប់វាបានហើយដោះលែងវាវិញ....?"។

យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើន បានស្នើរសុំដល់អាជ្ញាធរ មេត្តាជួយដល់ចាប់ជនដៃដល់ មកផ្តន្ទាទោសផង ហើយសង្ឃឹមថា នឹងចាប់បានក្នុងពេលឆាប់ៗនេះ ៕

មានវិដេអូ៖

ប្រភព៖ Mary Net