ភ្នំពេញ៖ ប្រិយមិត្តប្រហែលជាជ្រាបហើយថា ថៃ នារីសុជាតា ត្រូវបានគេស្គាល់ថាជាអតីតហ្វ្រេសស៊ីហ្គើល និង ជាប្អូនស្រីរបស់លោក ថៃ នរៈពិទូរ្យ ហើយក៏ជាកូនស្រីរបស់លោក ថៃ នរៈសត្យា និង អ្នកស្រី ងិន ម៉ានីយ៉ាន ជាអ្នកនិពន្ធបទចម្រៀងផងដែរ ។ អ្វីដែលកត់សម្គាល់ពីមួយថ្ងៃទៅមួយថ្ងៃសម្រស់ និង ការតុបតែងខ្លួនរបស់ ថៃ នារីសុជាតា កាន់តែស្រស់ស្អាតគួរឱ្យក្នាញ់ ។
.jpg?1573302721)
យ៉ាងណាមិញ កាលពីម្សិលមិញនេះ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចេញលិខិត ដោយបានអញ្ជើញឈ្មោះ ថៃ នារីសុជាតា អោយចូលខ្លួនមកបំភ្លឺ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៩ព្រឹក នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អាគារ(L) ជាន់ទី១ ក្នុងក្រសួងមហាផ្ទៃ។
.jpg?1573302726)
ជម្លោះរវាង ថៃ នារីសុជា និង ពេជ្រ សូលីកា កាន់តែធំឡើង ដោយសារតែកញ្ញា បេនីយុាំងបានឡាយវីដអូនិយាយរៀបរាប់ពីរឿងរ៉ាវទាំងអស់និងថែមទាំងទម្លា យរឿងផ្ទាល់ខ្លួនខ្លះរវៀងខ្លួននិងមិត្តសំឡាញ់ ពេជ្រ សូលីកា មិនត្រឹមតែប៉ុណ្ណោះទេអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះឃើញថាមានអ្នកចូលមើលនៅក្នងការឡាយនោះរាប់លានអ្នក នៅក្នុងការចូលមើលនោះគែដើម្បីទស្សនាការរៀបរាប់របស់ ថៃ នារីសុជាតា ដែលនិយាយពីរឿងរ៉ាវពីមុនរវៀងខ្លួននិងមិត្តសំឡាញ់របស់នាង ពេជ្រ សូលីកា ។
.jpg?1573302731)
ក្នុងលិខិតអញ្ជើញដែលបង្ហោះឡើង តាមរយៈអង្គភាពសារព័ត៍មាន TVFB ដោយមានបណ្តឹងរបស់ឈ្មោះ គង់ ស្រីពេជ ហៅ ពេជ្រ សូលីកា ភេទស្រី ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ និងសូមអញ្ចើញឈ្មោះ ថៃ នារីសុជាតា ភេទ ស្រី កើតនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៩៩៤ ទីលំនៅបច្ចុប្បន្នផ្ទះលេខ៧២D ផ្លូវ៣៧១ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចូលមកបំភ្លឺពាក់ព័ន្ធនឹងករណីប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម។
.jpg?1573302737)
ទន្ទឹមនឹងនេះដែរ នាថ្ងៃនេះ កញ្ញា ពេជ្រ សូលីកា បានទំនាក់ទំនងមកកាន់ អង្គភាពសារព័ត៍មាន TVFB ដើម្បីសុំធ្វើការបកស្រាយរាល់មន្ទិលរបស់មហាជន ជុំវិញរឿងរ៉ាវខាងលើនេះ ជាមួយនិងលោក សុវណ្ណ រិទ្ធី នៅវេលាម៉ោង ៧ និង៣០នាទីយប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដើម្បីទាមទារភាពស្អាតស្អំរបស់កញ្ញា ត្រឡប់មកវិញ ក្រោយកញ្ញាបានដាក់ពាក្យបណ្តឹង ទៅខាងក្រសួង និងស្ថាប័នពាក់ព័ន្ធរួចរាល់អស់ហើយ។
ទស្សនាវីឌេអូខាងក្រោម៖
.jpg?1573302745)
.jpg?1573302745)
.jpg?1573302745)
.jpg?1573302745)